រដ្ឋសភា​កម្ពុជា​កំណត់​យក​ថ្ងៃ​ទី​ ២៦​ សីហា​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ក្បាលម៉ាស៊ីន​រដ្ឋសភា​ថ្មី​ | ក្រសួង​ធនធាន​ទឹក ជូន​ដំណឹង​ពី​ស្ថាន​ភាព​អាកាស​ធាតុ នៅ​ថ្ងៃទី​២៥- ២៨ ខែ​សីហា ខាង​មុខនេះ | ប្រមុខ​ដឹក​នាំគណ​បក្សសង្រ្គោះ​ជាតិ ជួប​អនុ​ប្រធាន​ព្រឹទ្ធ​សភា​ជប៉ុន ពិភាក្សារ​លើ​កំណែទម្រង់​បោះឆ្នោត និង​ស្ថាប័ន​នីតិបញ្ញតិ្ត | ឯក​អគ្គរាជ​ទូតថៃ ចប់​អាណត្តិ ចូល​ជំរាប ឯក​ឧត្តម ហោ ណាំហុង |

​មួយថ្ងៃ​មាន​ប្រជាជន​កម្ពុជា​ជិត​២០០​នាក់ ឆ្លង​ជំងឺរបេង​

Uncategorized, ព័ត៌មានជាតិ — By on November 26, 2012 6:08 pm

       ​ភ្នំពេញ​៖ មិនមែនជា​រឿង​ធម្មតា​ទេ ដែល​ប្រជាជន​កម្ពុជា​ជិត​២០០​នាក់​ឆ្លង​ជំងឺរបេង​ក្នុង​មួយថ្ងៃ ហើយ​ប្រហែល​៣០​នាក់​បាន​ស្លាប់​ក្នុង​រយៈពេល​២៤​ម៉ោង​។
      ​លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់​អ៊ាង ទីប្រឹក្សា​អម​ក្រសួងសុខាភិបាល និង​ជា​នាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង​បាន​មានប្រសាសន៍​ទៅកាន់

ក្រុម​សិស្សានុសិស្ស និង​មន្ត្រី​ផ្ដល់ជំនួយ​ក្នុងការ​ប្រារព្ធ​ទិវា​ជាតិ​កម្ចាត់​រោគរបេង កាលពី​ថ្ងៃ​អង្គារ ទី​៣១ ខែមីនា​នេះ​ថា «​ជំងឺរបេង​នៅតែ​ជា​បញ្ហា​សុខភាព​សាធារណៈ​ដ៏​ចម្បង ពិសេស​នៅ​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍ ហើយ​កម្ពុជា​នៅតែ​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ចំនួន​២២​ក្នុង​លោក ដែលមាន​បន្ទុក​ជំងឺរបេង​ធ្ងន់ធ្ងរ​»​។
​     សំដៅ​ដល់​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺរបេង​នៅ​កម្ពុជា លោក​វេជ្ជបណ្ឌិត​បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​អត្រា​មាន​ជំងឺ​(​ប្រេ​វ៉ាឡង់​) និង​អត្រា​កើត​ជំងឺ​ថ្មី​(​អាំង​ស៊ី​ដង់​) នៃ​ជំងឺរបេង​នៅ​កម្ពុ​ជាមាន​ការថយចុះ​ជា​បន្តបន្ទាប់​។ អាំង​ស៊ី​ដង់​ជំងឺរបេង​សួត​វិជ្ជមាន BK បាន​ថយ​ពី​កម្រិត​ប្រមាណ​២៦០​ក្នុងចំណោម​ប្រជាជន​១០០.០០០​នាក់​នៅ​ឆ្នាំ ២០០០ មក​នៅត្រឹម​២៩៩​ក្នុងចំណោម​ប្រជាជន​១០​ម៉ឺន​នាក់​។ អាំង​ស៊ី​ដង់​ជំងឺរបេង​គ្រប់​សណ្ឋាន​មាន​៥៨០​នាក់ ក្នុងចំណោម​ប្រជាជន​១០០.០០០​នាក់ ថយ​ចុះមក​ត្រឹម​៤៩៥​នាក់​ក្នុងចំណោម​ប្រជាជន​១០​ម៉ឺន​នាក់​។
​លោក​បន្តថា កម្មវិធី​កម្ចាត់​រោគរបេង​កំពុង​បំពេញការងារ​ផ្អែក​តាម​ផែនការ យុទ្ធសាស្ត្រ​សុខាភិបាល​ឆ្នាំ ២០០៦-២០១០ ដែល​គោលដៅ​ចម្បង​គឺ​កាត់បន្ថយ​ឱ្យបាន​ពាក់កណ្ដាល​នូវ​អត្រា​មាន​ជំងឺ និង​ស្លាប់​ដោយសារ​ជំងឺរបេង​នៅ​ឆ្នាំ​២០១០ ដោយ​គិតពី​តួលេខ​យោង​ឆ្នាំ​១៩៩៧ ដើម្បី​តម្រង់ទិស​ក្នុងការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ឆ្នាំ​២០១៥​។ លោក​បន្តថា​ទិសដៅ​សំខាន់​គឺ​ស្រាវជ្រាវ​ឲ្យ​ឃើញ​ករណី​របេង​សួត​វិជ្ជមាន បេ​កា​លើស​៧០​ភាគរយ និង​ព្យាបាល​ឲ្យ​សះស្បើយ​លើសពី​៨៥​ភាគរយ​។
​     យោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​បានបង្ហាញ​ថា​មួយថ្ងៃៗ មាន​ប្រជាជន​ប្រមាណ​២៥.០០០​នាក់ កើត​ជំងឺរបេង និង​ស្លាប់​ដោយសារ​ជំងឺ​នេះ​ជិត​៥.០០០​នាក់​ក្នុងនោះ​នៅក្នុង​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក​ខាងលិច មាន​មនុស្ស​៥.០០០​នាក់​បានកើត​ជំងឺរបេង និង​ស្លាប់​ប្រមាណ​៨០០​នាក់​ក្នុង​មួយថ្ងៃៗ​។
     ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អេង ហួត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា «​ការប្រយុទ្ធ​នឹង​ជំងឺរបេង​ដែលជា​ជំងឺ​មួយ​ប៉ះពាល់​ភាគច្រើន​លើ​អ្នក ក្រីក្រ គឺ​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​»​។ លោក​បន្តថា «​ការប្រយុទ្ធ​នឹង​ជំងឺរបេង គឺ​ស្មើនឹង​ការដាក់បញ្ចូល​ទុន​រាប់លាន​ដុល្លារ​ទៅក្នុង​សេដ្ឋកិច្ច ជាតិ​របស់​ប្រទេស​ក្រីក្រ​»​។
​ប្រធានបទ​ក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​ជំងឺរបេង​ឆ្នាំនេះ​គឺ «​ខ្ញុំ​កំពុង​ប្រយុទ្ធ​"​នឹង​"​ជំងឺរបេង​ដោយ​យុទ្ធសាស្ត្រ​ដូ​ត​ស៍គឺ​ពង្រឹង ប្រព័ន្ធ​សុខាភិបាល​»​។
​លោក​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​បន្តថា ទោះបី​មានការ​រីកចម្រើន​ថ្មីៗ​ក៏ដោយ ក៏​ជំងឺរបេង​នៅតែ​ជា​បញ្ហា​សុខភាព​សាធារណៈ​របស់​ពិភពលោក​នៅឡើយ ដោយ​ក្នុង​មួយឆ្នាំៗ​មាន​ករណី​ជំងឺរបេង​ថ្មី​កើតឡើង​ជាង​៩​លាន​នាក់ និង​ជិត​២​លាន​នាក់​ស្លាប់​ដោយ​ជំងឺរបេង​។ លោក​បន្តថា​បច្ចុប្បន្ននេះ​មាន​ភស្តុតាង​បញ្ជាក់ថា​បណ្ដា​ប្រទេស​ដែល ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺរបេង​អាច​ទទួល​ចំណូល​មកវិញ​ជា​មធ្យម​១០​ដង ដោយសារតែ​ការវិនិយោគ​លើ​ការធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ជំងឺរបេង​ក្នុង​លក្ខខណ្ឌ​ដែល​ពួកគេ​អនុវត្តតាម​ផែនការ ប្រយុទ្ធ​នឹង​ជំងឺរបេង​ពិភពលោក​។
​លោក​បន្ត​ដោយ​សំដៅ​ផែនការ​រយៈពេល​វែង ២០០៨-២០១៥​ថា «​ការឈឺចាប់​របស់​មនុស្ស​ជាតិ​គឺជា​ហេតុផល​គ្រប់គ្រាន់​ក្នុងការ​ប្រយុទ្ធ ជំងឺរបេង​ហើយ​បច្ចុប្បន្ន​យើង​អាច​ដឹងថា ការប្រយុទ្ធ​ជំងឺរបេង​អាចជួយ​កាត់បន្ថយ​ភាពក្រីក្រ​»​។ លោក​វេជ្ជបណ្ឌិត ចូ​ណា​ថា​ន់ រ៉ូ​ស (Jonathan Ross) អនុប្រធាន​ការិយាល័យ​សុខភាព​សាធារណៈ​នៃ​អង្គការ USAID បាន​មានប្រសាសន៍ថា រយៈពេល​មួយ​ម៉ោង​មាន​ប្រជាជន​កម្ពុជា​ម្នាក់​ស្លាប់ ដោយ​មើលឃើញ​បញ្ហា​នេះ ទីភ្នាក់ងារ​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិក (USAID) បានធ្វើ​ការងារ​យ៉ាងច្រើន ដើម្បី​គាំទ្រ​ដល់​ការឆ្លើយតប​ជំងឺរបេង​ក្នុងប្រទេស​កម្ពុជា​។
​លោក​បន្តថា «​ភាពជោគជ័យ​ក្នុងការ​ប្រយុទ្ធ​ជំងឺរបេង​នៅ​កម្ពុជា​គឺ​តាមរយៈ​ការចូលរួម ពី​ភាពជា​ដៃគូ និង​រដ្ឋាភិបាល​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​គ្រប់លំដាប់​ថ្នាក់​ពី​ថ្នាក់ជាតិ​ដល់​សហគមន៍​»៕

Comments

comments