ទស្សនៈសង្គម៖កោតដល់អ្នកហ៊ានពុករលួយ…!
ទស្សនៈសង្គម — By admin on Tuesday, November 27th, 2012 08:02 am GMT +7ច្បាប់មាំប៉ុននឹងហើយ នៅតែឃើញកាសែត វិទ្យុ ទូរទស្សន៍ គេហទំព័រ ផ្សាយពីអ្នកប្រព្រឹត្តអំពើពុករលួយគរឲ្យរដឹកទៀត។ ចាប់…ចាប់ ចាប់ទាំងអ្នកធំអ្នកតូច រាស្ដ្រ មន្ដ្រី តុលាការ ប៉ូលីស ទាហាន ប៉េអឹម ម៉ាកំភ្លូស អស់ប៉ុណ្ណឹងហើយ នៅឃើញអ្នកបន្ដវេនពុករលួយទៀត… CHN កោត
ណាស់ កោតអ្នកហ៊ានពុករលួយនៅក្នុងយុគសម្តេចតេជោ សែន ដែលមានសេនាដៃដែកភ្នែកប្រាក់គឺឯកឧត្តមឱម យ៉ិនទៀង ជាអ្នកកាន់ច្បាប់ដ៏មាំនេះទៀត…។
ឱ!ហ្ន៎! តើអំពើពុករលួយវាឈ្ងុយ ឆ្ងាញ់ឈ្ងប់យ៉ាងណាទៅ!? ហេតុម៉េចក៏បានជាគេនាំគ្នាហ៊ានឃ្លានប្រព្រឹត្តអំពើដែលពិភពលោកគេ ចាត់ទុកថាជាអំពើអាក្រក់អាក្រីនេះខ្លាំងម្ល៉េះ? ហើយម៉េចក៏អ្នកបន្ដវេនពុករលួយទាំងនោះមិនខ្លាចគុកច្រវ៉ាក់ ធ្លាក់បុណ្យសក្ដិអស់ទ្រព្យ
សម្បត្តិព្រាត់ប្រាស់ប្រពន្ធកូន ស្រីស្នេហ៍នោះខ្លាំងម្ល៉េះ…? ។
និយាយអស់ប៉ុណ្ណោះហើយ…! CHN នៅតែមិនអស់ចិត្តនឹងរកកោតសរសើរមិនបានចំពោះអ្នកហ៊ានប្រព្រឹត្ត ពុករលួយទាំងនោះ ហើយនៅតែគិតថា តើនេះអាចមកពីអម្បូរណ៍ស្រឡាយ ឬមួយក៏មកគេមានដុងពីធម្មជាតិដើរតែប្រព្រឹត្តអំពើពុករលួយទៅបាន ដោយស្រួល ដោយមិនដែលឃើញមានផលរម៉ាសក្រម៉រស្រែងអ្វីសោះ។ ល។…! ឱ! ហេតុតែបុណ្យគេ ព្រេងគេ ដែលកើតមកស្ពាយយកសម្ពាយពុករលួយមកតាមមិនខ្លាចគុកច្រវ៉ាក់ យ៉ាងនេះ ។ សកល សូមកោតសរសើរម្ដងទៀតដោយស្មោះ…។
ចុងក្រោយCHN គ្មានអ្វីផ្ដាំផ្ញើទេ មានតែសូមឲ្យអ្នកដែលមានសម្ពាយពុករលួយពីកំណើតទាំងឡាយនោះ ខិតខំប្រព្រឹត្តអំពើពុករលួយដែលជាកុសលផលបុណ្យរបស់បន្ដខ្លួនទៅទៀតចុះ …. CHN សូមកោតសរសើរហើយ…កោតតែគេហ៊ានពុករលួយនេះតែម្ដង…«ហេស! ហេស»៕
ដោយ៖កញ្ញា សំរោង មន្ត្រា អគ្គនាយិកា CHN




Tweet This
Share on Facebook
Digg This
Bookmark
Stumble
RSS Feed