ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រផ្លូវការ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) នាថ្ងៃទី៥ ខែកញ្ញា

686
UI Promtion 2021

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រផ្លូវការ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) នាថ្ងៃទី៥ ខែកញ្ញា

 

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រផ្លូវការ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។

សេចក្តីជូនដំណឹងបានបញ្ជាក់យ៉ាងដូេច្នះថា «សាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) មានកិត្តិយសសូមទូលប្រគេន និងជម្រាបជូនដំណឹងដល់ព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា ដែលជាសាមណៈនិស្សិត និងនិស្សិត ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង គ្រប់ជំនាន់ទាំងអស់ដែលបានការពារនិក្ខេបបទ សារណា ឬ របាយការណ៍ស្រាវជ្រាវបញ្ចប់ និងបានប្រឡងបញ្ចប់ជាប់ជាស្ថាពរឱ្យបានជ្រាបថា សាកលវិទ្យាល័យនឹងរៀបចំពិធីប្រគល់សញ្ញាបត្រផ្លូវការប្រគេន និងជូនដល់សាមណៈនិស្សិត និងនិស្សិតជ័យលាភីទាំងអស់ ដែលនឹងប្រព្រឹត្តិទៅនៅ ថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក»៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង៖