កំលាំងចម្រុះ ចុះបង្ក្រាបការចិញ្ចឹមត្រីឆ្តោខុសច្បាប់ ត្រូវបានដកថយ
feature, សន្តិសុខ សង្គម — By admin on Monday, November 26th, 2012 03:59 pm GMT +7 ខេត្តកណ្តាល៖ កំលាំងចម្រុះចុះបង្ក្រាបការចិញ្ចឹមត្រីឆ្តោខុសច្បាប់ស្ថិតនៅក្នុងភូមិពោធិ៍ស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០១២។ កំលាំងចម្រុះក្នុងនោះរួមមានអភិបាលស្រុកស្អាង នាយរងខណ្ឌរដ្ឋបាលជលផល នាយសង្កាត់ ស្រុកស្អាង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកស្អាង និងកំលាំងប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំតាលន់ ជាច្រើនទៀត។ ការចុះបង្ក្រាបនេះត្រូវបានដកថយ ដោយសារតែសមត្ថកិច្ចយល់ឃើញថា កុំឲ្យមានអំពើ ហិង្សា និងមានការអង្វរពីប្រជាពលរដ្ឋអ្នកចិញ្ចឹមត្រីឆ្តោផងនោះ។
លោក ញ៉ែម ចន្ថា អភិបាលរងស្រុកស្អាង បានមានប្រសាសន៏ថា ការដកថយនេះមិនមែនជាការ ចាញ់នោះទេ គ្រាន់តែជាការដកថយដើម្បីបញ្ចៀសនូវអំពើហិង្សា និងដោយសារមានការអង្វរពីប្រជាពល រដ្ឋផងនោះ ហើយការដកថយនេះដើម្បីពិភាក្សា និងសុំយោបល់ថ្នាក់លើដើម្បីចាត់ការរឿងនេះបន្តទៀត៕ ព្រះច័ន្ទ






Tweet This
Share on Facebook
Digg This
Bookmark
Stumble
RSS Feed