Samsung Galaxy S IV អេក្រង់ 477 ppi ត្រៀមបង្ហាញខ្លួននៅពិធី CES 2013 ក្នុងខែមករា
feature, បច្ចេកវិទ្យា — By admin on Monday, November 26th, 2012 04:12 pm GMT +7 ចុងក្រោយនេះមានដំណឹងលេចឡើងថា Galaxy S IV គ្រោងនឹងចេញមកជួបអ្នកគាំទ្រលឿនជាងពេលកំណត់ដែលគិតទុកថានឹងចេញក្នុងខែមីនាឆ្នាំក្រោយនោះ ឥឡូវបែរជា Samsung ចង់នាំយក Galaxy S IV
ទៅដាក់បង្ហាញក្នុងពិព័រណ៍CES:Consumer Electronic Show 2013 ខែមករានេះទៅវិញ។
ពិធីពិព័រណ៍ Consumer Electronics Show ដែលនឹងរៀបចំឡើងនៅថ្ងៃទី ៨-១១ មករា ត្រូវបានដកស្រង់ប្រភពដូចៗគ្នាថា Samsung ត្រៀមចាត់ចែងផលិតផលចម្បងដូចជា Galaxy S4យកមកបង្អួត Apple បន្ទាប់ពីបង្ហាញគូប្រជែងដ៏ខ្លាំងមួយនេះបានយក iPhone 5ចេញចែកចាយយ៉ាងតក់ក្រហល់ ប៉ុន្តែបែរជាអាចលក់ដាច់យ៉ាងកាក់កបនោះ។
ជាការពិតណាស់ថាអ្វីដែល Samsung ចង់សម្ញែងជាសក្តានុពលដែលគេនិយាយថា គឺជាកំពូលនៃ smartphone ពិតៗ។ វាមានមុខអេក្រង់ដល់ទៅ 4.99 inch ប្រភេទ Full HD Super AMOLED ជាកញ្ចក់ល្អផ្តាច់គេដែលមានភិចសែល 447ppi ជាតួលេខដែលមិនទាន់មាននរណាទៅដល់។
បណ្តាញផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបង្ហើបថា«វាស្តើងបំផុត»ជាងនេះទៀត គេនឹងប្រើជាមួយCPU quad-core Exynos 5400 របស់ខ្លួន ឬអាចប្រើប្រព័ន្ធAdonis មានRAM 2GHzដំណើរការលើ Adroid 4.2X អមជាមួយកម្មវិធីជាច្រើនដែលអ្នកនិយម Adroid ចូលចិត្តព្រមទាំងមានគុណសម្បត្តិផ្សេងៗដូចខាងក្រោម៖
ម៉ូឌែល Samsung Galaxy S IV
-Adonis Exynos 5400 Series Chipset
-Cortex-A15 processor
-Clocked at 2GHz
-4.99-inch Full HD display (1080 x 1920 pixels)
-2500mAh battery
-Android 4.2/x
-Bluetooth, NFC, Wi-Fi
-microUSB (OTG enabled)
-Thickness less than 8mm
-Weighs about 125g
-release date March 2013







Tweet This
Share on Facebook
Digg This
Bookmark
Stumble
RSS Feed