បាក់អាគាររោងចក្រ ​ឋិតក្នុងឃុំពត់ស រោងចក្រ លីសុីគ័រ អា​គារ D សង្កត់កម្មករប្រមាណ៦០នាក់​ | មនុស្ស​ ២៤នាក់​ បាន​ស្លាប់​ និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​-ស្រាល​ ក្នុង​គ្រោះ​ថ្នាក់​រថ​យន្ត​បុក​គ្នា​ នៅ​បង់​ក្លា​ដែស​ | មនុស្ស ៥នាក់ និង​ ៣៧នាក់ រង​របួស​​ធ្ងន់​-ស្រាល ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ថ្ងៃ​ទី២០ ខែតុលា​ ឆ្នាំ២០១៤​ | លទ្ឋ​ផល​ប្រ​លង​បាក់​ឌុប​ លើក​ទី២​ នឹង​ប្រ​កាស​នៅ​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ខាង​មុខ​នេះ​ | ព្រះ​មហា​ក្សត្រ​ ចេញ​ព្រះ​រាជ​ក្រឹត្យ ​ផ្លាស់​ប្ដូរ​​តួ​នា​ទី​របស់​ ឯក​ឧត្តម​ ​ទេស​រដ្ឋ​មន្ត្រី​ សេរី​ កុសល |

Samsung Galaxy S IV អេក្រង់ 477 ppi ត្រៀម​បង្ហាញខ្លួន​នៅ​ពិធី CES 2013 ក្នុង​ខែមករា​

feature, បច្ចេកវិទ្យា — By on November 26, 2012 4:12 pm

 ចុងក្រោយ​នេះ​មាន​ដំណឹង​លេចឡើង​ថា Galaxy S IV គ្រោង​នឹង​ចេញ​មកជួប​អ្នកគាំទ្រ​លឿន​ជាង​ពេល​កំណត់​ដែល​គិតទុក​ថា​នឹង​ចេញ​ក្នុង​ខែមីនា​ឆ្នាំក្រោយ​នោះ ឥឡូវ​បែរជា Samsung ចង់​នាំយក Galaxy S IV

ទៅ​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​CES:Consumer Electronic Show 2013 ខែមករា​នេះ​ទៅវិញ​។​

ពិធី​ពិព័រណ៍ Consumer Electronics Show ដែល​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ៨-១១ មករា ត្រូវបាន​ដកស្រង់​ប្រភព​ដូចៗ​គ្នា​ថា Samsung ត្រៀម​ចាត់ចែង​ផលិតផល​ចម្បង​ដូចជា Galaxy S4​យកមក​បង្អួត Apple បន្ទាប់ពី​បង្ហាញ​គូប្រជែង​ដ៏​ខ្លាំង​មួយ​នេះ​បាន​យក iPhone 5​ចេញ​ចែកចាយ​យ៉ាង​តក់ក្រហល់ ប៉ុន្តែ​បែរជា​អាច​លក់ដាច់​យ៉ាង​កាក់កប​នោះ​។​

ជាការ​ពិតណាស់ថា​អ្វីដែល Samsung ចង់​សម្ញែង​ជា​សក្តានុពល​ដែល​គេ​និយាយថា គឺជា​កំពូល​នៃ smartphone ពិតៗ​។ វា​មានមុខ​អេក្រង់​ដល់​ទៅ 4.99 inch ប្រភេទ Full HD Super AMOLED ជា​កញ្ចក់​ល្អផ្តាច់គេ​ដែលមាន​ភិ​ច​សែ​ល 447ppi ជា​តួលេខ​ដែល​មិនទាន់មាន​នរណា​ទៅដល់​។​

 បណ្តាញ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងត្បូង​បង្ហើប​ថា​«​វា​ស្តើង​បំផុត​»​ជាងនេះទៀត គេ​នឹង​ប្រើ​ជាមួយ​CPU quad-core Exynos 5400 របស់ខ្លួន ឬ​អាច​ប្រើ​ប្រព័ន្ធ​Adonis មាន​RAM 2GHz​ដំណើរការ​លើ Adroid 4.2X  អម​ជាមួយ​កម្មវិធី​ជាច្រើន​ដែល​អ្នក​និយម Adroid ចូលចិត្ត​ព្រមទាំង​មានគុណ​សម្បត្តិ​ផ្សេងៗ​ដូចខាងក្រោម​៖

ម៉ូ​ឌែ​ល Samsung Galaxy S IV

 

 

 

 -Adonis Exynos 5400 Series Chipset

-Cortex-A15 processor

-Clocked at 2GHz

-4.99-inch Full HD display (1080 x 1920 pixels)

-2500mAh battery

-Android 4.2/x

-Bluetooth, NFC, Wi-Fi

-microUSB (OTG enabled)

-Thickness less than 8mm

-Weighs about 125g

-release date  March 2013

Comments

comments