ចាប់ខ្លួនបុរស ៣នាក់ពីបទប្រើហិង្សាដោយចេតនា បណ្តាលឲ្យបុរស ២នាក់របួសជាតំណំ
feature, សន្តិសុខ សង្គម — By admin on Monday, November 26th, 2012 04:21 pm GMT +7 ខេត្តកណ្តាល៖ បុរស ៣នាក់បានត្រូវប៉ូលីសស្រុកស្អាង ចាប់ខ្លួនបានប្រើអំពើហិង្សាវាយតប់ទៅលើក្រុម បុរសមួយក្រុមទៀត បណ្តាលឲ្យរងរបួស ២នាក់យ៉ាងតំណំកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ នៅលើផ្លូវលេខ ២១A ស្ថិតនៅក្នុងភូមិលេខ ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
លោក នៅ ប៊ុណ្ណា ផ្នែកព្រហ្មទណ្ឌប៉ូលីសស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួន នោះ ទី១. ឈ្មោះ ជា រដ្ឋា ភេទប្រុស អាយុ ១៨ឆ្នាំ មានស្រុកកំណើត នៅភូមិឬស្សីចក ឃុំព្រែកឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ទី២. ឈ្មោះ សន ស្រស់ ភេទប្រុស អាយុ ២០ឆ្នាំ្ ស្នាក់នៅផ្ទះជួលភូមិឃុំកើត ហេតុ និងទី៣. ឈ្មោះ ភា ភាព ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិសំរោងវាល ឃុំជីភុច ស្រុកមេសាង ខេត្ត ព្រៃវែង អ្នកទាំងបីនាក់ ស្នាក់នៅផ្ទះជួល។ ចំនែកជនរងគ្រោះមានគ្នា ២នាក់ ទី១. ឈ្មោះ ជាង វុទ្ធី ភេទ ប្រុស អាយុ ២៨ឆ្នាំ ទី២. ឈ្មោះ ព្រំ ស៊ីថា ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។
ក្រោយពីពីការឃាត់ខ្លួនជនសង្ស័យ ប៉ូលីសបានយរកឃើញវត្ថុតាងដែលប្រើអំពើហិង្សា វាយតប់ គ្នានោះ មានដូចជា ប្រវ៉ាក់ អង្រែបុកគ្រឿង រណា និងដំបងមួយសចំនូនទៀត នៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងដោយសារតែក្រុមជនសង្ស័យ ប្រើពាក្យសំដីមិនពិរោះស្តាប់ទៅលើជនរង គ្រោះ នៅកំពង់ទឹកមាត់ទន្លេបាសាក់ថា «អាណាកំពុងមុជទឹកហ្នឹង» បន្ទាប់មកក៏មានជំលោះតែម្តង៕ព្រះច័ន្ទ





Tweet This
Share on Facebook
Digg This
Bookmark
Stumble
RSS Feed