រកឃើញថ្នាំព្យាបាលជំងឺរបេង២សប្តាហ៍ជាដាច់
feature, សុខភាព — By admin on Tuesday, November 27th, 2012 08:15 am GMT +7ភ្នំពេញ៖ យោងតាម AFP បានឲ្យដឹងថា ថ្មីៗនេះ អ្នកស្រាវជ្រាវបានបង្ហាញក្នុងសន្និសីទអេដស៍ អន្តរជាតិ (International AIDS Conference) នៅទីក្រុងវ៉ាស៊ីនតោន អំពីថ្នាំល្បាយមួយប្រភេទ ដែលអាចសម្លាប់ ៩៩% នៃបាក់តេរីជំងឺរបេង ក្នុងរយៈពេល ២សប្តាហ៍ ហើយវាក៏ អាចត្រូវគ្នា
ជាមួយថ្នាំអេដស៍ ផងដែរ។
យោងតាមលោកមេល ស្ពីហ្គេមែន (Mel Spigelman) ដែលបានប្រធាននៃសម្ព័ន្ធសកល សម្រាប់ការអភិវឌ្ឍន៍ព្យាបាលជំងឺរបេង (Global Alliance forTB Drug Development) បាននិយាយថា “ការរួមផ្សំក្នុង គ្រាប់តែមួយថ្មីនេះ អាចសម្លាប់បាក់តេរីរបេង បាន៩៩% ក្នុងកំហាករបស់អ្នកជំងឺក្នុង រយៈពេល តែ២សប្តាហ៍នៃការចាប់ផ្តើមលេបថ្នាំ”។
លោកស្ពីហ្គេមែន និងក្រុមស្រាវជ្រាវបាននិយាយថា ពួកគេមានជំនឿចិត្តថា ការសិក្សាបន្ថែម នឹងអាចបញ្ជាក់នូវលទ្ធផលនេះ ដែលអាចជំរុញឱ្យបង្កើតការរួមបញ្ចូលថ្នាំចំនួន៣ក្នុង គ្រាប់តែមួយហៅថា PaMz (ប៉ាអឹមហ្ស៊ិត)។
ក្នុងការធ្វើតេស្តលើកដំបូង ចំពោះអ្នកជំងឺ ៨៥នាក់ បានបង្ហាញថា ថ្នាំនេះ អាចជួយព្យាបាលមនុស្សដែល មានជំងឺរបេងធម្មតា និង មនុស្សដែល ស៊ាំថ្នាំរបេងមុនៗ (MDR) ក្នុងរយៈពេល ៤ខែ។ ថ្នាំព្យាបាលថ្មីនេះ អាចជួយបន្ថយការព្យាបាល អ្នកជំងឺ២ឆ្នាំ ឬច្រើន ជាងនេះ និងមានតម្លៃថោកជាង ថ្នាំព្យាបាលបច្ចុប្បន្នដល់ទៅ៩០%។ ថ្នាំ PaMz ថ្មីនេះ អាចជួយកាត់បន្ថយចំនួនថ្នាំដែលអ្នកជំងឺរបេង ត្រូវលេបពី១២,៦០០ មកត្រឹម៣៦០គ្រាប់ និង បំបាត់នូវតម្រូវការចាក់ថ្នាំផងដែរ។
មនុស្សប្រមាណ៩ លាននាក់ ឆ្លងជំងឺរបេង រៀងរាល់ឆ្នាំ ហើយមនុស្ស១.៤លាននាក់ បាត់បង់ជីវិត។ ជំងឺរបេង ក៏ជាឃាតករនាំមុខនៃ មនុស្ស ដែលមានជំងឺអេដស៍ផងដែរ។ ការព្យាបាលបច្ចុប្បន្ន ត្រូវការរយៈពេល៦ខែ សម្រាប់អ្នកជំងឺរបេងធម្មតា និង៣០ខែ សម្រាប់ អ្នកដែលមានការស៊ាំថ្នាំរបេង ហើយមានករណីខ្លះ គឺមិនអាចព្យាបាលបានទៀត ផង។
ថ្នាំ PaMz រួមមានផ្សំព្យាបាលរបេង PA-824 ថ្នាំអង់ទីប៊ីយូទិក ម៉ាស៊ីហ្វូហ្សាស៊ីន (Moxifloxacin) ដែលពុំទាន់ទទួលការអនុញ្ញាត សម្រាប់ការព្យាបាលរបេង និងថ្នាំព្យាបាល របេង ភីរ៉ាហ្ស៊ីណាមីដ (Pyrazinamide) ដែលទាំង៣ប្រភេទនេះ អ្នកជំងឺ នៅមិនទាន់ មានភាពស៊ាំថ្នាំទាំងនេះនៅឡើយ។
ថ្នាំ PaMz នឹងត្រូវធ្វើតេស្តក្នុងដំណាកកាលទី៣ លើអ្នកជំងឺ២៣០នាក់ នៅអាហ្វ្រិកខាងត្បូង តង់ហ្សានី និងប្រេស៊ីល រយៈពេល ២ខែដែលអ្នកស្រាវជ្រាវសង្ឃឹមថា អាចចាប់ ផ្តើមនៅឆ្នាំក្រោយ ប៉ុន្តែ បច្ចុប្បន្នកំពុងខ្វះខាតថវិកា។ ហើយប្រសិន ហើយការធ្វើតេស្ត ប្រព្រឹត្តិទៅតាមផែនការនោះ ថ្នាំ PaMz នឹងអាចអនុញ្ញាតឱ្យប្រើបាន ក្នុងរយៈពេល ៤-៥ឆ្នាំទៀត៕





Tweet This
Share on Facebook
Digg This
Bookmark
Stumble
RSS Feed