នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុកំពុងតែឃុបឃិតជាមួយឈ្មួញដឹកឈើ
feature, សន្តិសុខ សង្គម — By admin on Monday, November 26th, 2012 06:35 pm GMT +7 
ខេត្តព្រះសីហនុ៖ ប្រភពចំណូលសេដ្ឋកិច្ចមួយដ៏ធំនៅប៉ែកនិរតីប្រទេស ហើយជាឱកាសល្អសម្រាប់អ្នកប្រកបរបរស្របច្បាប់និងឈ្មួញទុច្ចរិត មួយចំនួនតួយ៉ាងឈ្មួញរកស៊ីដឹកឈើតែម្ដងជាក់ស្ដែងនៅសង្កាត់រដ្ឋបាល ព្រៃឈើស្រុកព្រៃនប់ដឹកនាំដោយលោក សឿន ជាមេសង្កាត់ព្រៃនប់
កំពុងតែដើរដាក់ខែយកលុយបង់ឲ្យលោកនាយខណ្ឌ ឈ្មោះ ឌី សុខុម ជារៀងរាល់ខែ អ៊ីចឹងបានជាម៉ាស៊ីនអារឈើនៅស្រុកព្រៃនប់មានច្រើនកន្លែងព្រោះតែ លោក សឿន យកចិត្តមេខ្លោងលោកឌី សុខុម ដកចេញបានជាលោក សឿន មិនបង្ក្រាបបទល្មើសខំតែប្រមូលលុយឲ្យមេ និងដាក់ហោប៉ៅខ្លួនឯងមិនគិតដល់ផលប្រយោជន៍ប្រទេសជាតិ។
លោកឌី សុខុម និងលោកសឿន បើកភ្លើងខៀវឲ្យពួកឈ្មួញកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យ នៅស្រុកព្រៃនប់មិនថា រដូវវស្សា ឬរដូវប្រាំងឡើយ។ អ្នកសារព័ត៌មានយើងបានទូរស័ព្ទទៅលោកសឿន នាយសង្កាត់រដ្ឋបាលព្រៃនប់តែពុំអាចទាក់ទងបាន បន្ទាប់មកព័ត៌មានយើងបានទូរស័ព្ទទៅលោកពៅ ដែលជាថៅកែឈើនៅជើងគោ លោកពៅ បានប្រាប់អ្នកកាសែតថា គាត់លក់ឈើសព្វថ្ងៃនេះបានធ្វើ ច្បាប់ហើយទាំងម៉ាស៊ីនអារឈើ ទាំងច្បាប់លក់ឈើ ហើយ លោក ពៅ បានបន្តទៀតថា ច្បាប់នេះគាត់យកទៅជូនលោកនាយខណ្ឌរដ្ឋបាលព្រៃឈើ ឌី សុខុម ជាអ្នកធ្វើឲ្យ។
បើតាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា លោកពៅ នេះពូកែខាងយកឈ្មោះ អ្នកធំមកប្រើគំរាមដល់អ្នកកាសែត និងសមត្ថកិច្ចដទៃទៀត។ ម្យ៉ាងទៀតឈ្មោះពៅ បានបង់លុយជូន លោកឌី សុខុម និងលោកសឿន ដែលកំពុងធ្វើព្យុះភ្លៀងនៅខេត្តព្រះសីហនុ។ ក្នុងករណីម៉ាស៊ីនអារឈើនៅស្រុកព្រៃនប់នេះមានរោងម៉ាស៊ីនជាច្រើន កន្លែងដែលពួកគាត់ប្រមូលលុយបង់ឲ្យមន្ត្រីពុករលួយនៅខេត្តព្រះសីហនុ ដូចជាប៉េអឹម ប៉ូលិស សេដ្ឋកិច្ច បរិស្ថាន សង្កាត់រដ្ឋបាលព្រៃឈើខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ព្រះសីហនុ ជាពិសេសលោកទិត្យ ពុទ្ធី ជាអភិបាលនៃគណៈអភិបាលស្រុកព្រៃនប់។ លោកទិត្យ ពុទ្ធី អភិបាលស្រុកនេះជាមេខ្លោងនាំមុខខាងបំ-ផ្លាញទ្រព្យសម្បត្តិរដ្ឋដែល នៅក្នុងស្រុកព្រៃនប់ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានការិៈគន់យ៉ាង ខ្លាំងថា មេស្រុកស៊ីលុយមិនរើសសោះឲ្យតែឆ្អែត អាងមានអំណាច។
បើ យោងតាមប្រភពពីម្ចាស់លក់ឈើមួយ កន្លែងនៅស្រុកព្រៃនប់បានប្រាប់ អ្នកកាសែតយើងឲ្យដឹងថា អ្នកធំភាគច្រើនដែលធ្វើការនៅស្រុកព្រៃនប់សុទ្ធតែអ្នកពុករលួយ ទាំងអស់ ឲ្យអ្នកមានលុយរកស៊ីខុស។
សូមលោកស្បោង សារ៉ាត អភិបាលខេត្តព្រះសីហនុ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនត្រូវបណ្ដែតបណ្ដោយឲ្យបំផ្លិចបំផ្លាញធនធានព្រៃឈើ ធម្មជាតិជាជម្រកសត្វព្រៃសម្រាប់ផលទុនជាតិនៅតែបន្ដសកម្ម ភាពមិនប្រក្រតីដូចសព្វថ្ងៃនេះ៕ សេនាមាស




Tweet This
Share on Facebook
Digg This
Bookmark
Stumble
RSS Feed