CNN៖ ជនជាតិភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ារនៅមីយ៉ាន់ម៉ារនៅតែត្រូវគេបំភ្លេចចោល
feature, អន្តរជាតិ — By admin on Monday, November 26th, 2012 07:15 pm GMT +7 ស៊ីតាវ៉េ មីយ៉ាន់ម៉ារ (CNN) ៖ គឺចាប់តាំងពីជាងបីឆ្នាំមុនមកម្ល៉េះ ដែលអ្នកយកព័ត៌មាន Dan Rivers នៃបណ្តាញព័ត៌មានពិភពលោក CNN បានទទួលព័ត៌មានអំពីការអត់ឃ្លាន និងការដែលត្រូវគេបោះបង់ចោលអោយនៅក្រៅសង្គម របស់ជនជាតិភាគតិច រ៉ូហ៊ីងយ៉ារ នៃប្រទេសមីយ៉ាន់ម៉ារ ។ ជនជាតិភាគតិច ដែលមានបុព្វបុរសរបស់ខ្លួនកាន់សាសនាម៉ូស្លីមយ៉ាងតឹងតែងមួយនេះ បានក្លាយជាប្រជាជនភាគខាងជើងនៃមីយ៉ាន់ម៉ារ ជាប់ និងបណ្តោយព្រំដែនប្រទេសបង់ក្លាដែស ដែលជាប្រទេស អ៊ីស្លាមនិយម ត្រូវគេទុកចោលអោយនៅក្រៅសង្គមជាយូរមកហើយ ។
នេះជាការរាយការណ៏ព័ត៌មានដ៏ក្តៅគគុកមួយ ដែល Dan Rivers នៃបណ្តាញព័ត៌មានពិភពលោក CNN ប្រចាំប្រទេសមីយ៉ាន់ម៉ារ បានផ្សាយកាលពីល្ងាចថ្ងែទី ២៦ ខែ វិច្ឆិកា នេះទៅកាន់ពិភពលោក ។
ក្រោមប្រធានបទ ដែល Dan Rivers បានហៅថា " ប្រជាជនដែលត្រូវគេបំភ្លេចចោល A Forgotten People… ហើយ គេក៏ត្រូវតាមដានមើល ជាបន្តទៀត នូវប្រការមហាគ្រោះថ្នាក់ទាំងឡាយរបស់ប្រជាជននេះ ដែលរស់នៅក្រោមចុងកាណុងកាំភ្លើងរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ារ និងរដ្ឋាភិបាលបង់ក្លាដែសជាប្រចាំ។ ពេលនេះពួកគេជាជនភៀសខ្លួន ដែលរស់នៅរសាត់អណ្តែតគ្មានទឹកដី ហើយម្តងម្តាលពួកគររសាត់អណ្តែត ដោយការភ័យខ្លាច និងការតាមសម្លាប់ ពីរដ្ឋាភិបាល រហូតដល់ព្រំដែនប្រទេសថៃឡង់ដ៏ តាមរយះកូនទូកដ៏តូចៗ ឆ្លងកាត់គ្រៅថ្នាក់តាមមហាសមុទ្រ ។ ជានិច្ចជាកាលពួកគេត្រូវបានសង្គ្រោះដោយកងឆ្នាំ រក្សាដែនសមុទ្រថៃ តែស្ថានភាពពួកគេមិនដែលបានល្អឡើយ ក្រៅពីជួយអោយឡើងគោក និងរុញច្រានអោយចូលក្នុងទឹកដីមីយ៉ាន់ម៉ារវិញ ។ ជារឿយៗ ជានជាតិដែលគ្មាននរណានឹកនាដល់ត្រូវស្លាប់ម្តង ជាង ១០០នាក់ដោយ គ្មានការស៊ើបអង្កេត និងផ្តន្ទាទោស នៅក្នុងចំណោមជនរងរបួសធ្ងន់ធ្ងរផ្សេងទៀត ។…"
".. ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរ នៅពេលដែលលោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានធ្វើដំណើរឆ្លងកាត់ដើម្បីបំពេញទស្សនកិច្ច នៅទីក្រុង យាំងហ្គូន ប្រទសមីយ៉ាន់ម៉ារកាលពីពេលថ្មីៗនេះ ។ តែទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងអារម្មណ៏នៃអំបូរជនជាតិភាគតិច កាន់សាសនាម៉ូស្លីម ដូចរ៉ូហ៊ីងយ៉ានេះ នៅតែមានអារម្មណ៏ឯកោ នោះគឺ ការមើលដោយក្រសែភ្នែកយ៉ាងមិនយកចិត្តទុកដាក់ជាដដែល ហើយ ក្រសែភ្នែកនេះមិនមែនជាក្រសែភ្នែកក្នុងភាពជាមាតារបស់រដ្ឋការមីយ៉ាន់មារ ចំពោះ រ៉ូហ៊ីងយ៉ារនោះឡើយ ៕…"
ប្រែសម្រួលដោយ៖ កញ្ញា សំរោង មន្ត្រា អគ្គនាយិកា CHN





Tweet This
Share on Facebook
Digg This
Bookmark
Stumble
RSS Feed