យ៉ាន់ស៊ីវត្តិនិងយឹមសុភាពកាងឡានដឹកឈើខុសច្បាប់គ្រប់ប្រភេទ
feature, ទស្សនៈសង្គម — By admin on Tuesday, November 27th, 2012 10:21 am GMT +7សៀមរាប៖ សកម្មភាពប្រតិបត្តិការបង្ក្រាបបទល្មើសខុសច្បាប់ពីមួយថ្ងៃទៅមួយថ្ងៃក៏ នៅតែមានរកស៊ីឈើដដែលទន្ទឹមនិងយុទ្ធនាការបង្ក្រាបកាងកាប់បំផ្លាញ ព្រៃឈើនៅទូទាំងប្រទេសដែលប្រមុខរាជរដ្ឋាភិបាលបានធ្វើ ពីឆ្នាំ២០១០កន្លងមកនោះ ការបង្ក្រាបការកាប់បំផ្លាញព្រៃឈើ គេ
សង្កេតឃើញពួកឈ្មួញមួយចំនួនបានបានសម្ងំពួនលាក់ខ្លួនបាត់អស់ មួយរយៈ និងឈ្មួញខ្លះទៀតត្រូវបានចាប់ខ្លួននិងកាត់ទោសដាក់ពន្ធនាគាររហូតដល់ សព្វថ្ងៃមិនទាន់រួចខ្លួនផង។
ក៏ប៉ុន្ដែមួយរយៈចុងក្រោយនេះឈ្មួញបានរកគ្រប់យុទ្ធវិធីផ្សេងៗដើម្បី ធ្វើការដឹកជញ្ជូនឈើខុសច្បាប់តាមរបៀបសេនាទុយយ៉ូ ពីលើមកក្រោមតូចតាមតូច ធំតាមធំ ហេតុដូច្នេះហើយទើបគេសង្កេតឃើញបទល្មើសដឹកជញ្ជូនឈើប្រណិតនៅតែកើតមាន យ៉ាងគគ្រឹកគគ្រេងដូចគេហែរកឋិនដោយសារតែមានមន្ដ្រីជំនាញ មន្ដ្រីកងកម្លាំងប្រដាប់អាវុធមួយចំនួនតូចជាអ្នកឃុបឃិតជាមួយឈ្មួញ ទុច្ចរិតដើម្បីលាភសក្ការៈ ដូចជាករណីកាងឈើខុសច្បាប់នៅស្រុកស្វាយលើនេះជាដើម ។
តាមប្រភព រាយការណ៍ពីស្រុកស្វាយលើបានឲ្យដឹងថា មានរថយន្ដដឹកឈើចំនួន៤គ្រឿងបានដឹកឆ្លងកាត់ស្រុកស្វាយលើដែលក្នុង រថយន្ដ៤គ្រឿងនោះមានរថយន្ដកាមរីចំនួន២គ្រឿងនិង២គ្រឿងទៀតជា រថយន្ដប្រភេទមួយបាំងកន្លះមិនចាំម៉ាក បានបើកឆ្លងកាត់ស្រុកស្វាយលើដោយមានរថយន្ដ កងកម្លាំងរបស់លោក យឹម សុភាពមេប៉េអឹមស្រុកស្វាយលើជាអ្នកបើកមើលផ្លូវទៀតផង ។
តាម ប្រភពបានឲ្យដឹងថាការដែលឈ្មួញអាចដឹកឈើប្រណិតចេញទៅបានដោយស្រួល បែបនេះ សុទ្ធតែមានការបើកភ្លើងខៀវពីលោក យ៉ាន់ ស៊ីវត្ថិ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើនិងលោក យឹម សុភាព មេប៉េអឹមស្រុកស្វាយលើជាអ្នកបើកដៃនិងជាអ្នកកាងផងដែរ ។
តាម ប្រភពបន្ដថា ការដែលរថយន្ដដឹកឈើប្រណិតដឹកឆ្លងកាត់ដោយរលូនបែបនេះគឺពួកឈ្មួញបាន បង់លុយឲ្យរួចរាល់ហើយ ដែលក្នុងមួយរថយន្ដត្រូវបង់ឲ្យលោក យ៉ាន់ ស៊ីវត្ថិ និងយឹម សុភាពប្រមាណ៥០០ដុល្លារទៅ៧០០ដុល្លារអាមេរិក? ទើបអាចឆ្លងកាត់ដែនអាណាចក្ររបស់លោកយ៉ាន់ ស៊ីវត្ថិនិងលោក យឹម សុភាពនេះបានប្រសិនបើមិនបានបង់ថ្លៃកាងនិងមើលផ្លូវឲ្យនោះទេកុំ សង្ឃឹមថាអាចបើកឆ្លងកាត់បាននោះ ។
ប្រភពបានបន្ដទៀតថា ដូចជាករណីឡានកាមរីដឹកឈើគ្រញូងក្រឡាប់កាលពីយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១១ ត្រូវបានគេឃុបឃិតគ្នាលាក់បាំងមិនឲ្យថ្នាក់លើដឹង និងបានជម្លៀសឈើគ្រញូងនោះចេញបាត់តាំងពីយប់ថ្ងៃកើតហេតុមកម្ល៉េះ ព្រោះខ្លាចក្រុមអ្នកកាសែតដឹងរឿង ។
ប្រភពពីមន្ដ្រីប៉េអឹមស្រុក ស្វាយលើម្នាក់បានឲ្យដឹងថា នៅរៀងរាល់យប់តែងតែមានរថយន្ដដឹកឈើគ្រញូងបើកឆ្លងកាត់ស្រុកស្វាយលើ និងជាកន្លែងស្ដុកទុកទៀតផង ដោយឈើទាំងនោះពួកឈ្មួញបានដឹកចេញពីតំបន់ត្រពាំងប្រាសាទ អូរក្រូច និងមកពីខេត្តព្រះវិហារក្នុងស្រុកជាំក្សាន្ដដោយមានការសហការគ្នាល្អ ពីលោកយ៉ាន់ ស៊ីវត្ថិនិងលោកយឹម សុភាពផងដែរ ។
ករណីនេះ គួរណស់តែលោកកុង្សីយ៍នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមេត្តាមានផែនការចាត់តាំងក្នុងការបង្ក្រាបនិងទប់ស្កាត់ រាល់បទល្មើសទាំងនេះកុំឲ្យមន្ដ្រីក្រោមឱវាទនេះបំផ្លាញនិង ស៊ុមគ្រលុំជាមួយឈ្មួញឲ្យបាត់បង់សម្បត្តិធម្មជាតិ មានព្រៃជាដើម ៕ ជ័យ សេនា





Tweet This
Share on Facebook
Digg This
Bookmark
Stumble
RSS Feed