មនុស្ស ០២នាក់ បាន​ស្លាប់​ និង ១៦នាក់ ​រងរបួស​ធ្ងន់-ស្រាល ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ថ្ងៃ​ទី​២២​ ខែ​តុ​លា​ ឆ្នាំ​២០១៤​ | បាក់អាគាររោងចក្រ ​ឋិតក្នុងឃុំពត់ស រោងចក្រ លីសុីគ័រ អា​គារ D សង្កត់កម្មករប្រមាណ៦០នាក់​ | មនុស្ស​ ២៤នាក់​ បាន​ស្លាប់​ និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​-ស្រាល​ ក្នុង​គ្រោះ​ថ្នាក់​រថ​យន្ត​បុក​គ្នា​ នៅ​បង់​ក្លា​ដែស​ | លទ្ឋ​ផល​ប្រ​លង​បាក់​ឌុប​ លើក​ទី២​ នឹង​ប្រ​កាស​នៅ​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ខាង​មុខ​នេះ​ | សិក្ខា​សា​លា​ស្តី​ពី​ការ​សម្រប​សម្រួល​​ព័ត៌​មាន​សមរ​ភូមិ​​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧​​ ខែ​តុលា ​ត្រូវ​ពន្យា​ពេល​ |

ម៉ូតូ​ឌ្រី​ម​សេ ១២៥ បុក​ឌ្រី​ម​សេ ១២៥ ប៉ើង​មនុ​ស្សហោះ​ខ្ទាត ២០ ម៉ែត្រ​ស្លាប់​ម្នាក់​របួសធ្ងន់ ២ នាក់​

feature, សន្តិសុខ សង្គម — By on November 27, 2012 10:25 am

         ​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ដេកស្លាប់​ក្នុង​ថ្លុកឈាម​និង​ប្តី​ប្រពន្ធ​២​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​ម៉ូតូ​ឌ្រី​ម​សេ ១២៥ បាន​បើក​យ៉ាង​លឿន​ហើយ​ព្យាយាម​វ៉ា​ម៉ូតូ​មួយគ្រឿង​នៅ​ពីមុខ​ក៏​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ឌ្រី​ម​សេ ១២៥ ពណ៌​ខ្មៅ​ស៊េរី ២០០៤ មួយគ្រឿង​ទៀត​ដែល​កំពុងធ្វើដំណើរ​បញ្ច្រាស់​ទិស​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​ទាំង ២ អូស​ខ្ទាត​ប្រមាណ ២០ ម៉ែត្រ​ធ្វើ​ឲ្យ​មនុ​ស្សទាំង ៣ នាក់​ប៉ើង​ទៅ​បោក​ក្បាល​នឹង​ថ្នល់​ហូរឈាម​ពេញ​ផ្លូវ​បណ្តាល​ឲ្យ​យុវជន​ស្លាប់​ម្នាក់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

         ​ហេតុការណ៍​គ្រោះ​ដ៏​អកុសល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ៣៥ នាទី​ល្ងាច​ថ្ងៃ​២៦ ខែ វិច្ឆិកា ឆ្នាំ ២០១២ តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ក្នុងភូមិ​ត្រពាំង​រាំង សង្កាត់​ឃ្មួញ ខ​ណ្ខ​សែន​សុខ រាជធានី​ភ្នំពេញ​។ យុវជន​ដែល​ស្លាប់​ភ្លាមៗ បើក​ម៉ូតូ​ឌ្រី​ម​សេ ១២៥ ពណ៌​ខ្មៅ​ស៊េរី ២០១២ ឈ្មោះ ផាត់ សំអាត អាយុ ២៥ ឆ្នាំ​ស្នាក់នៅ​ភូមិ​ព្រែ​កតា​ព្រំ ឃុំ​កំពុង​អុស ស្រុក​ពញាឮ ខេត្តកណ្តាល​។ ចំណែក​ប្តី​ប្រពន្ធ ២ នាក់​ដែល​ជិះ​ម៉ូតូ​ឌ្រី​ម​សេ ១២៥ ពណ៌​ខ្មៅ​ស៊េរី ២០០៤ រងរបួស​ធ្ងន់​នោះ​ប៉ូលិស​មិនទាន់​ស្គាល់​អត្ត​សញ្ញា​នោះទេ​។

         ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ស៊ិន សុវណ្ណ នាយរង​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​ជើងគោក​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ម៉ូតូ​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី ២០១២ បើកបរ​ដោយ​យុវជន​ម្នាក់​បានធ្វើ​ដំណើរ​យ៉ាង​លឿន តាមផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ស្រាប់តែ​មកដល់​កន្លែងកើតហេតុ​ខាងលើ ក៏​ព្យាយាម​បើក​វ៉ា​ម៉ូតូ​មួយគ្រឿង​ទៀត​នៅ​ពីមុខ​ទើប​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ឌ្រី​ម​សេ ១២៥ ពណ៌​ខ្មៅ​មួយគ្រឿង​ទៀត​ជិះ ២ នាក់​ប្តី​ប្រពន្ធ​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​ទាំង ២ គ្រឿង​អូស​ប្រមាណ ២០ ម៉ែត្រ​ធ្វើ​ឲ្យ​យុវជន​ដែល​បើក​ម៉ូតូ​ឌ្រី​ម​សេ ១២៥ ស៊េរី ២០១២ ប៉ើង​ទៅ​បោក​ក្បាល​ទៅនឹង​ថ្នល់​ហូរឈាម​ពេញ​ផ្លូវស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។

         ​ចំណែក ២ នាក់​ប្តី​ប្រពន្ធ​ខាងលើ​រងរបួស​ធ្ងន់​ត្រូវ​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​គ្លីនិក​ឯកជន​មួយ​។ ក្រោយពេល​កើតហេតុ​ប៉ូលិស​ចរាចរណ៍​បាន​ចុះទៅ​វាស់វែង​ហើយ​យក​ម៉ូតូ​ទាំង ២ គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខ​ណ្ខ​សែន​សុខ​រង់ចាំ​ការដោះស្រាយ​។ ចំពោះ​សាកសព​យុវជន​ខាងលើ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ សុធា

Comments

comments