ស្រវឹងជិះម៉ូតូទៅបុកគូទម៉ូតូគេរបួសធ្ងន់ស្រាល ៥ នាក់
feature, សន្តិសុខ សង្គម — By admin on Tuesday, November 27th, 2012 10:36 am GMT +7រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីស្រវឹងជិះម៉ូតូទៅបុកគូទម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យម៉ូតូទាំង ២ ដួល គ្រោះថ្នាក់រងរបួសបែកក្បាលខ្លួនឯងនៅវេលាម៉ោង ១២ និង ៤០ នាទីអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ នៅទល់មុខហាងលក់គ្រឿងសំណង់យីហោ ស្រ៊ុន ស្រេង តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការឲ្យដឹងពីប៉ូលិសចរាចរណ៍បានឲ្យដឹងថា មុនពេលកើតហេតុបុរស៣នាក់បានជិះម៉ូតូស្មាសរិវ៉ូ តាមបណ្តោយផ្លូវ ២៧១ ពីជើងទៅត្បូង ក្នុងស្ថានភាពស្រវឹងស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏បើករ៉េចុះឡើងជ្រុលទៅបុកគូទម៉ូតូហុងដាសេ ១១០ ដែលកំពុងធ្វើចរាចរណ៍ពីមុខស្របទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូទាំង២ដួលប្រាវទៅនឹងផ្លូវរងរបួសធ្ងន់អ្នកបើកបរម៉ូតូស្មាសរីវ៉ូ រីឯអ្នករួមដំណើរពីក្រោយគ្រាន់តែរបួសរលាត់ដៃជើង។ចំណែកភាគីម្ចាសម៉ូតូហុងដាសេ១១០គ្រាន់តែរបួសស្រាល។
ក្រោយពីកើតហេតុបុរសអ្នកបើកបរម៉ូតូស្មាស របួសធ្ងន់ត្រូវបានមិត្តភក្តិរួមដំណើរលើក ដាក់ម៉ូតូយកទៅមន្ទីពេទ្យភ្លាមៗ ចំណែកម៉ូតូទាំង ២ គ្រឿងត្រូវបានប៉ូលិសខណ្ឌសែនសុខវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយ៕ សុធា








Tweet This
Share on Facebook
Digg This
Bookmark
Stumble
RSS Feed