បើកម៉ូតូទៅបុកខឿនផ្លូវ២០០៤សន្លប់ស្តូកស្តឹងម្នាក់ឯង
feature, សន្តិសុខ សង្គម — By admin on Tuesday, November 27th, 2012 10:47 am GMT +7រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបែកមុខបែកមាត់សន្លប់ស្តូកស្តឹងម្នាក់ឯងកណ្តាលផ្លូវបើកម៉ូតូក្នុងល្បឿនលឿនរួចរ៉េចង្កូតពេញផ្លូវក៏ជ្រុលទៅបុកខឿនផ្លូវ ២០០៤ កាលវេលាម៉ោង០១ និង ៤៥ នាទីយប់ថ្ងៃទី ២៦ ឈានចូលទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១២ ទល់មុខឃ្លាំងលក់រថយន្ត ៥៨៨ តាមបណ្តោយផ្លូវ ២០០៤ ក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះបើកម៉ូតូឃ្លីកពណ៌លឿងលាយខ្មៅនោះប៉ូលីសចរាចរណ៍ មិនទាន់ស្គាល់អត្តសញ្ញាទេ មុនពេលកើតហេតុម៉ូតូឃ្លីកពណ៍លឿងលាយខ្មៅបើកបរដោយជនរងគ្រោះទំនងស្រវឹងស្រាបានធ្វើដំណើរយ៉ាងលឿនតាមផ្លូវ ២០០៤ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកដល់កន្លែងកើតហេតុខាងលើប្រហែលជា ធ្លាក់ភ្នែកដល់ករទើបកាន់ចង្កូតម៉ូតូលែងជាប់ក៏ជ្រុលទៅបុកនឹងខឿនផ្លូវ ២០០៤ ចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យម៉ូតូដួលប្រាវទៅលើខឿន។ ចំណែកជនរងគ្រោះបានប៉ើងហោះខ្ទាត់ទៅលើថ្នល់ប្រហែល ១០ ម៉ែត្របែកមុខបែកមាត់ហូរឈាមពេញ មុខសន្លប់ស្តូកស្តឹងម្នាក់ឯងនៅកណ្តាលផ្លូវនឹងត្រូវបានប្រជាពលរដ្ឋជិះកាត់តាមផ្លូវនោះ ឃើញក៏ជួយហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនមួយ។ ក្រោយពេលកើតហេតុប៉ូលីសចរាចរណ៍បានចុះមកវាស់វែងនឹងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ខសែនសុខរង់ចាំសាច់ញាតិបងប្អូនមកយកត្រលប់ទៅផ្ទះវិញ។សេដ្ឋីសុវណ្ណ






Tweet This
Share on Facebook
Digg This
Bookmark
Stumble
RSS Feed