ស្នងការនគរបាល ខេត្តព្រះសីហនុ៖ ក្រោយពីមាន ករណីសម្លាប់ មនុស្សមួយគ្រួសារ ពេលនេះសមត្ថកិច្ចកំពុង រង់ចាំប្តីជនរងគ្រោះ ឡើងពីទូកមកវិញ

ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែង ឲ្យដឹងថា​ នៅព្រឹក ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០១៥​ សមត្ថកិច្ចរបស់លោកកំពុង រង់ចាំប្តីរបស់ គ្រួសាររងគ្រោះ ត្រឡប់ពីចុះទូក នេសាទនៅឯសមុទ្រ ដើម្បីធ្វើការសាកសួរបន្ទាប់ពីមានករណី សម្លាប់មនុស្ស នៅក្នុងគ្រួសារ អ្នកនេសាទរូបនោះ។

លោកស្នងការបានបញ្ជាក់ថា ករណីឃាតកម្មនេះគឺជារឿងគំនុំមិនពាក់ព័ន្ធ ទៅនឹងរឿងអ្វីផ្សេងនោះទេ។ «នៅពេល នេះយើងអត់ទាន់អាចនិយាយអ្វីបានទាំងអស់រង់ចាំ ប្តីជនរងគ្រោះ ឡើងពីចុះទូកសិន»។

គួរបញ្ជាក់ថានៅយប់ម៉ោង១និង៤៥នាទី ឈានចូលថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០១៥មានករណីឃាតកម្ម បានបណ្តាល ឲ្យជីដូនម្នាក់ ម្តាយនិងកូនតូចៗស្លាប់និងរបួសធ្ងន់ ខណៈប្តីចេញទៅនេសាទ។

29.12.2015
007
006
005
003
002

ប្រភពពី : ដើមអម្ពិល