Rolls-Royce ដាំពេជ្រផលិតតែមួយគ្រឿងប៉ុណ្ណោះ សម្រាប់ថ្វាយរាជវង្សស្ដេចអារ៉ាប៊ីសាអ៊ូឌីត

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអង់គ្លេស Rolls-Royce បានបង្ហាញរូបរាងរថយន្តមួយប្រភេទទៀតផលិត​ឡើងសម្រាប់ថ្វាយព្រះរាជវង្សនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយផលិតតែមួយគ្រឿងប៉ុណ្ណោះ។

ឈ្មោះពេញនៃរថយន្តនេះត្រូវបានគេហៅថា Rolls-Royce Ghost Red Diamond។ រូបរាងខាងក្រៅនៃរថយន្តត្រូវបានគេរចនាយ៉ាងល្អប្រណីតដោយប្រើប្រាស់ពណ៌រាងក្រហមចាស់។ ចំណែកឯផ្នែកខាងក្នុងត្រូវបានរចនាដោយប្រើប្រាស់ពណ៌ក្រហមរាងស៊ីជម្ពូ រួមជាមួយនឹងពណ៌ត្នោត។ មិនតែប៉ុណ្ណោះថែមទាំងមានដាំគ្រាប់ពេជ្រនៅកន្លែងមួយចំនួនទៀតផងដោយសរុបទាំងអស់គឺមានចំនួន៤១គ្រាប់ពេជ្រ ដើម្បីឲ្យស៊ីទៅនឹងឈ្មោះរថយន្ត។

1933436_1235561059791159_5388273779690894600_o
11235355_1235560886457843_8477607356992491790_o
10628751_1235561016457830_6056950253388674702_o
10339345_1235561066457825_1991200813840162660_o
12465861_1235561013124497_4119944055190893985_o