ព្រះមហាក្សត្រ​បាន​ឡាយ​ព្រះ​ហស្ដ​លេ​ខា​លើ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ​ដែល​មាន​ ១២ ​ជំពូក​ និង​ ៩២ ​មាត្រា​

កាលពីពេលថ្មីៗនេះ​ ព្រះ​មហាក្សត្រ​ព្រះ​ករុណា​ ព្រះ​បាទ​ សម្ដេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី ​បាន​​ឡាយ​​ព្រះ​ហស្្តលេខា​លើ​ច្បាប់​ចរាចរណ៍​​ផ្លូវ​គោកថ្មី ដែលមាន ១២ ជំពូក និង ៩២ មាត្រា។ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែល​ព្រះមហាក្សត្រ ទើបឡាយព្រះហស្ដលេខា កាលពី​ពេលថ្មីៗ​ដោយច្បាប់​នេះមាន​ការផ្លាស់​ប្ដូរ​មួយ​ចំនួន​លើ​ការ​ផាក​ពិ​ន័យ​ពី​ច្បាប់​ចាស់​ ២០០៧​។
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ ថ្ងៃទៅ ១ ខែ និង ពិន័យជាប្រាក់ពី ១០០០០០រៀល (មួយសែនរៀល) ទៅ ៨០០ ០០០រៀល (ប្រាំបីសែនរៀល) ចំពោះជនណាបើកបរយានយន្តដោយគ្មានប័ណ្ណបើកបរ ឬក្នុងរយៈពេលដែលប័ណ្ណបើកបរត្រូវបានដកហូតព្យួរទុក ឬទុកជាមោឃៈ លើកលែងតែជនបើកបរទោចក្រយានយន្ត ឬត្រីចក្រយានយន្ត។

មាត្រា៦៧
ជនណាបើកបរយានយន្ត មិនព្រមបញ្ឈប់យានយន្តតាមការបញ្ឈប់របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកដើម្បីធ្វើតេស្តពិនិត្យជាតិអាល់កុល ឬ សារធាតុញៀន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃទៅ ១ ខែ និង ពិន័យជាប្រាក់ពី ១០០ ០០០រៀល (មួយសែនរៀល) ទៅ ៨០០ ០០០ រៀល (ប្រាំបីសែនរៀល)។

មាត្រា៧៧
ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតក្នុងភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០,40 (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី 0,80 (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ ខែ ទៅ ៦ ខែ និង ពិន័យជាប្រាក់ ៨០០ ០០០ រៀល (ប្រាំបីសែនរៀល) ទៅ ៤០០០ ០០០ រៀល (បួនលានរៀល)។

មាត្រា៨១
ជនណាបើកបរមិនគោរពសញ្ញាបញ្ជារបស់មន្ត្រីមានសមត្ថកិច្ចការពារក្បួនដំណើរគណៈប្រតិភូឬថ្នាក់ដឹកនាំជាន់ខ្ពស់បង្កការខូចខាតដល់យានយន្តរបស់ក្បួនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៦ខែ និង ពិន័យជាប្រាក់ពី ៨០០ ០០០រៀល (ប្រាំបីសែនរៀល) ទៅ៤០០០ ០០០រៀល (បួនលានរៀល)។

មាត្រា៨២
ជនណាប្រើប្រាស់រថយន្តដោយគ្មានបណ្ណសម្គាល់រថយន្តឬគ្មានផ្លាកលេខសម្គាល់រថយន្ត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃទៅ១ខែ និង ពិន័យជាប្រាក់១សែនរៀលទៅ ៨ សែនរៀល។

‪‎មាត្រា៨៣‬
ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឲ្យមានរបួសដល់អ្នកដទៃហើយបណ្ដាលឲ្យអ្នករងគ្រោះអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើឬលើសពី៨ថ្ងៃ គិតពីថ្ងៃកើតហេតុត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី ២០០០ ០០០រៀល (ពីរលានរៀល)ទៅ ១០ ០០០ ០០០រៀល (ដប់លានរៀល) ។

‪‎មាត្រា៦៩‬
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលមានសមត្ថកិច្ចត្រួតពិនិត្យបទល្មើសចរាចរណ៍ត្រូវចេញបង្កាន់ដៃផាកពិន័យដែលមានគល់បញ្ជីត្រឹមត្រូវ។ ទម្រង់បែបបទនៃបង្កាន់ដៃផាកពិន័យ និងការគ្រប់គ្រងប្រាក់ចំណូលដែលបានមកពីការផាកពិន័យ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។

មាត្រា៧៤‬
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកណា ដែលនៅក្នុងក្របខណ្ឌមុខងារឬក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ដែលបានដកហូតយកបណ្ណបើកបរ ផ្លាកលេខ បណ្ណសម្គាល់យានជំនិះ ឬឃាត់ទុកយានជំនិះដោយបំពានច្បាប់ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃទៅ១ខែ និងពិន័យជាប្រាក់ពី ១០០ ០០០រៀល (មួយសែនរៀល) ទៅ៨០០ ០០០រៀល (ប្រាំបីសែនរៀល)។

ក្នុងករណីដែលមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកធ្វើឲ្យមានការខូចខាតឬបាត់បង់ផ្នែកណាមួយនៃយានជំនិះដែលបានឃាត់ទុក អង្គភាពសាមីត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតឬបាត់បង់នោះ៕

011