ភ្នាក់ងារ​សុខ​ភាព​ UN ​ផ្តល់​ជំនួយ​ជា​ថ្នាំ​ពេទ្យដល់​ប្រជាព​លរដ្ឋ យ៉េម៉ែន

យោងតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញនេះថា ​ភ្នាក់​ងារ​សុខ​ភាព​ របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ ហៅ​កាត់​ថា​ UN​ បាន​នាំ​ឱ​សថ​ព្យា​បាល​ជំងឺ​ចំនួន​១០០​តោន​ ដើម្បី​ផ្គត់​ផ្គង់​ដល់ ​ប្រជា​ពល​រដ្ឋ​១,២​ លាន​នាក់​ ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​ ភាគ​កណ្តាល​ប្រទេស​ យ៉េម៉ែន ​ដែល​កំពុង​មាន​សង្គ្រាម​រ៉ាំ​រ៉ៃ ​និង​ជា​ទី​តាំង​ដែល​មាន​ មនុស្ស​ប្រមាណ​៣​លាន​ នាក់​កំពុង​ត្រូវ​ការ​ជំនួយ​ មនុស្ស​ធម៌​ជា​បន្ទាន់​ នេះ​បើ​យោង​ការ​លើក​ឡើង ​របស់​មន្ត្រី​ UN ​។​

ដំណាងអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO ក្នុងប្រទេស យ៉េម៉ែន លោក Ahmed Shadoul បាន​លើក​ឡើងថា បច្ចុប្បន្នភ្នាក់ងារUN កំពុងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទំាងអស់ ចូលរួម​ផ្តល់នូវ​ជំនួយ​មនុស្ស​ធម៌​ដោយ​​គ្មានការកំណត់ និងរយៈពេលយូរ ព្រមបញ្ជូនបុគ្គលិកសុខភាពដោយគ្មានលក្ខខ័ណ្ឌ ដើម្បីជួយ​ដល់​ប្រទេស​ យ៉េម៉ែនដែលកំពុងត្រូវការជំនួយជាចាំបាច់។

ជំនួយទាំងនោះរួមមាន ឧបករណ៍បញ្ជូលអ៊ុកស៊ីសែនសម្រាប់ការសង្គ្រោះបន្ទាន់ ថ្នាំពេទ្យ និង​ឧបករណ៍​វេជ្ជសាស្ត្រ​ជា​ដើម​ ដោយបានចែកចាយដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន១៣កន្លែង ព្រម​ទាំង​បាន​ផ្តល់​ជំនួយ​ផ្សេងៗ បន្ថែមសម្រាប់មណ្ឌលសុខភាពក្នុងស្រុក ដើម្បីបំពេញតម្រូវការក្នុងពេលខាងមុខផងដែរ៕

013
014

ប្រភព៖ដើមអម្ពិល