ប្រទេសមីយ៉ាន់ម៉ា កំពុមានការព្រួយ​បារម្ភពី​ការ​ធ្លាក់​ចុះ​នៃត​ម្លៃ​ប្រា​ក់ដុ​លារ​

​​យោងតាម​​តួលេខរបស់ក្រសួង​នៃ​ប្រទេ​សមីយ៉ា​ន់ម៉ា ​ប្រាក់​ចំណូ​លនៃកា​រនាំចេញ​ជា​ប្រាក់ដុ​ល្លា​រ បា​នធ្លាក់ចុះ​នៅ​ឆ្នាំសា​រពើពន្ធ​នេះ មា​នតម្លៃ​ ១ពាន់​លានដុល្លារ​ ក្នុងរ​យៈពេ​ល ​ដូច​គ្នា​កាល​ពីឆ្នាំ​មុន​។​

ប្រាក់ចំណូលពីកសិកម្មនិងជលផល សត្វ​ ការទាញយករ៉ែ​ ព្រៃឈើ​ ឧស្សាហកម្ម និងផលិតផលផ្សេងទៀត មាន ៨,៤៥៨ ពាន់លានដុល្លារ នៅឆ្នាំនេះ រហូតដល់ចុងខែមករា បានធ្លាក់ចុះពី ៩,៦៥៩ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នា កាលពី ឆ្នាំមុន។

ប្រាក់ខ្យ៉ាត បានធ្លាក់ចុះជាង ២៥ ភាគរយ ធៀបនឹងប្រាក់ដុល្លារ មានន័យថាប្រាក់ចំណូលនាំចេញគិតជាខ្យ៉ាត មានការកើនឡើង។ចាប់តាំងពីការចាប់ផ្តើមនៃឆ្នាំសារពើពន្ធនេះ ពាណិជ្ជកម្មសរុបរបស់ប្រទេសមីយ៉ាន់ម៉ាគឺមានតម្លៃ ២១,៧៧៧ពាន់លានដុល្លារ ធ្លាក់ចុះពី ២២,៨៣០ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាម​​តួលេខរបស់ក្រសួងពាណិជ្ជកម្ម។

ការនាំចេញឧស្ម័នធម្មជាតិមានការធ្លាក់ចុះខ្លាំងបំផុត បន្ទាប់មកមាន គជ់និងត្បូងថ្មផ្សេងទៀត។ ភាគច្រើននៃថ្ម របស់ ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេរត់ពន្ធឆ្លងកាត់ព្រំដែនជាមួយប្រទេសចិន និងមិនមានការកត់ត្រា ជាទិន្នន័យពាណិជ្ជកម្ម ផ្លូវការ។

កាលពីខែសីហា ការនាំចេញអង្ករត្រូវបានគេហាម ប្រាំមួយសប្តាហ៍បន្ទាប់ពីមានគ្រោះទឹកជំនន់ នៅទូទាំងប្រទេស ដែលលិច ទឹកជាង ១លានហិចតា ។ នេះជាការបំផ្លិចបំផ្លាញដោយទឹកជំនន់ផងដែរ ថាផលប៉ះពាល់ដំណាំផ្សេងទៀតនិងវិស័យជលផល។

នៅឆ្នាំនេះប្រទេសមីយ៉ាន់ម៉ាបាននាំចូលដែលមានតម្លៃ ១៣,៣១៩ ពាន់លានដុល្លារ ទំនិញដែលទាក់ទងនឹងការវិនិយោគ វត្ថុធាតុដើមឧស្សាហកម្ម និងទំនិញប្រើប្រាស់កើនឡើងពី ១៣,១៧២ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

028