តើទង្វើរបស់មនុស្សធំអ្វីខ្លះ ដែលប៉ះពាល់ដល់សុខភាពទារក ដែលអ្នកមិនធ្លាប់ដឹង?

ទារកដែលទើបនឹងកើត ជាសរីរាង្គមួយមានលក្ខណៈកំពុងតែទទួលការលូតលាស់ខ្លាំង និងមិនទាន់​រឹងមាំ ហើយទង្វើរបស់មនុស្សធំៗ មូយចំនួនបានធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់ទារកដែលទើបនឹងកើតផងដែរ។ តើទង្វើអ្វីខ្លះដែរគិតថាទង្វើដែលមនុស្សធំធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់ទារក? តោះចូលរួមអានទាំងអស់គ្នា៖

  • ការថើបៈ នៅពេលដែលអ្នកថើបទារក អ្នកមិនគួរគប្បីថើប​មាត់​របស់​ទារកនោះទេ ព្រោះ​ប្រព័ន្ធ​ការពារ​សរីរាង្គរបស់ទារកមិនទាន់​រឹងមាំនៅឡើយទេ ជាហេតុបង្កឲ្យងាយឆ្លងនៅជម្ងឺពីអ្នក​។
  • សម្លាក់បំពាក់ៈ អ្នក​គួរតែ​លាង​សម្អាត​ខោអាវ​របស់​ទារកនៅដែល​ទើបនឹងទិញ​មក មុននឹងយកមកប្រើប្រាស់ ព្រោះបើសិនអ្នកមិនបានបោកទេ វា​អាចប៉ះពាល់​ដល់​ស្បែក​របស់​ទារកបាន​។​
  • ការស្លៀកពាក់ៈ ពេលដែលអ្នកស្លៀកពាក់​ឲ្យទារក អ្នកមិនគួរប្រើ​ច្រើន​ជាន់​ពេក​ទេ ព្រោះ​អាច​ប៉ះពាល់​ដល់​ការលូតលាស់​ឆ្អឹង​របស់ទារក​​។​
  • Flash​ ទូរសព្ទៈ នៅពេលអ្នកថតរូបទារកអ្នក​គួរ​តែបិទ ​Flash​ ទូរសព្ទ ព្រោះ​ភ្នែក​របស់ទារកនៅ​មិនទាន់​មានការលូតលាស់​បាន​គ្រប់គ្រាន់នៅឡើយទេ​ អាចបង្កផលប៉ះពាល់ដល់ភ្នែកបបាន។​
  • ពេលទារកគេងៈ ស្របពេលនោះអ្នក​គួរតែ​បិទ​ភ្លើង ទើប​មិន​ប៉ះពាល់​ដល់​ដំណេក​របស់​កូន​ និង​មិន​ប៉ះពាល់​ដល់​ការ​លូត​កម្ពស់​របស់​កូន​ផងដែរ​។
  • ពេលទារកយំៈ នៅពេលដែល​កូន​យំ អ្នកគប្បីពរទារកដើរជាធម្មតា និងមិនគួរ​ពរ​ទារកបង្វិល​ចុះឡើង​ឡើយ ព្រោះ​អាច​ប៉ះពាល់​ដល់​ខួរក្បាល​របស់ទារក​។​
  • ការកោរសក់ៈ អ្នក​មិនគួរ​កោរសក់​ឲ្យ​ទារក​ទេ ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល​របស់ទារក។
  • ការបន្ទោបង់ៈ អ្នក​គួរតែ​បណ្តោយ​ឲ្យ​ទារក​នោម​ ឬ​បត់ជើងធំដោយ​ខ្លួនឯង មិនត្រូវបង្ខំ​ឲ្យ​ទារកនោម ឬ​បត់ជើងធំ​នោះទេ ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់ទារកបាន៕