ADB ផ្តល់កម្ចី៥០លានដុល្លារដល់កម្ពុជា ជួយកែលំអការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងទីក្រុងចំនួន៤

ភ្នំពេញ​៖ក្រុមប្រឹក្សាភិបាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចីក្នុងទឹកប្រាក់៥០លានដុល្លារ ដើម្បីជួយពង្រីក និងកែលំអសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងទីរួមខេត្តធំៗជាងគេចំនួន៤ របស់ប្រទេស​កម្ពុជា ដែលសុទ្ធតែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ដ៏សំខាន់រួមមានៈ ទីក្រុងបាត់ដំបង កំពង់ចាម សៀមរាប និងព្រះសីហនុ៕