ក្រុមភ្ញៀវវៀតណាម​​​ បាន​យក​​ឈ្នះ​​ក្រុម​ម្ចា​ស់ផ្ទះ​​​កម្ពុជាក្នុង​លទ្ធ​ផល​​ ​៥-១ ​​​ក្នុង​ជំ​នួប​​ជើង​​ទី​​២​​​នៅ​​ពហុ​កី​ឡ​ដ្ឋាន​​ជាតិ​អូ​ឡាំពិច

គ្រូបង្វឹក​ជន​ជាតិ​វៀតណាម​រូប​នេះ​បានប្រាប់ឲ្យដឹងថា ​កូន​ក្រុម​របស់​លោក​​បាន​ព្យាយាម​​បិទ​​កីឡាក​រ​បឹង​​កេត​ម្នាក់សម្រាប់​ជើង​ទី​២​នេះ​​ ​ក្រុម​របស់​លោ​ក​បាន​​សិក្សា​ពី​រ​បៀប​​លេង​របស់​បឹង​​កេត​យ៉ាង​​ច្រើន​បន្ទាប់​​ពី​​ភ្លាត់​​របូត​​គ្រា​ប់​បាល់​​ច្រើន​​គ្រា​ប់​កា​ល​ជើង​ទី១នៅក្ន​ងទឹក​ដីរ​បស់​ខ្លួន​​។​​​

លទ្ធផល​រូបភាព​សម្រាប់ Sanna​Khanh​Hoa​

ការ​ប្រកួត​ជើង​ទី​ពីរ​នេះ​ ម្ចាស់​ផ្ទះ​បឹងកេត​​​ធ្វើ​មិន​បាន​ល្អ​​ទេ ដោយ​បើក​ការ​ប្រកួត​វគ្គ​ទី​១ ក្រុម Sanna អាច​ស៊ុត​បាន​២​គ្រាប់​ត្រឹម​១៦​នាទី​ដំបូង ប៉ុន្តែ​នៅ​នាទី​ទី២០ ខ្សែ​ការពារ​ សុខ សុវណ្ណ បាន​បំបែក​ពង់​មាន់​របស់​ភ្ញៀវ​ដើម្បី​តាម​ក្រោយ ២-១ ​រហូត​ដល់​ចប់​៤៥​នាទី​ដំបូង។

ម្ចាស់​ផ្ទះ​បឹងកេតរបស់​កម្ពុជា​បាន​បាត់​បង់ឱកាស​ឡើងវគ្គ​បន្ត​ហើយ បន្ទាប់​ពី​ចាញ់​ក្រុម​របស់​វៀតណាម​ Sanna Khánh Hòa BVN FC  ដោយ​លទ្ធផល ៥-១ ក្នុង​ជើង​ទី​២​​​ដែល​គិត​ទាំង​ពីរ​ជើង​​ចាញ់ ៩-៥ ក្នុង​ព្រឹត្តិការណ៍​ពាន​រង្វាន់​ Toyota Mekong Club Championship៕