រថយន្ត Hyundai ​បើ​កបរមិ​នប្រយ័ត្នបា​នទៅបុករថយ​ន្តទំនើប ​Rolls​ Royce ​

បុរសជាអ្នកបើកបរថយន្តម្នាក់អាចនឹង​ត្រូវបង្ខំ​ចិត្ត​លក់​ផ្ទះរ​បស់ខ្លួន ​ដើម្បី​យក​ប្រាក់​ទៅស​ងគេ ​បន្ទាប់ពីគា​ត់បានបើក​រថយ​ន្តម៉ាក​ Hyundai ​របស់​គាត់​ទៅបុ​ករថ​យន្តម៉ាក​ Rolls-​R​oyce ដែលមាន​តម្លៃខ្ពស់រប​ស់គេ ​និង​បង្កឲ្យ​មាន​ការខូ​ចខាត​ជា​ខ្លាំង។ ​

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត Hyundai បើកបុករថយន្តទំនើប Rolls Royce នៅក្នុងស្រុក Liaoning ខេត្ត Shenyang ប្រទេសចិន។

ក្រោយកើតមានឧបទវហេតុនេះ បុរសដែលជាម្ចាស់រថយន្ត Hyundai និងជាភាគីដែលបានបង្កកំហុសបានលើកដៃសូមអភ័យទោសទៅកាន់បុរស ដែលម្ចាស់រថយន្តម៉ាក Rolls-Royce ហើយបានអង្វរថា គាត់គ្មាន​លុយសងទោះទេ ព្រោះរថយន្តនោះថ្លៃខ្លាំងណាស់។ តែបុរសដែលជាម្ចាស់រថយន្តម៉ាក Rolls-Royce បានឆ្លើយតបវិញថា គាត់មិនត្រូវការពាក្យសូមទោសនោះទេ គាត់ត្រូវការសំណង ហើយបើគ្មានលុយសងនោះទេ ត្រូវលក់ផ្ទះយកលុយមកសងគាត់ជាបន្ទាប់៕