Ronaldo ទាត់ Free-​kick​ ​ពី​​ច​ម្ងាយ​​​នាំ​ ​​Real​ ​Madrid​ ​លើ​ក​​ពា​ន​​ FIFA​​ Club​ ​World​ Cup ​​(មានវីដេអូ)

នៅ​នាទី​៥៣​ Cristiano Ronaldo បាន​ទាត់​បាល់​​ Free Kick ​ពី​ច​ម្ងាយ​​ធ្វើឲ្យ ​Real​ ​Madrid ​យក​​ឈ្នះ​ជើ​ង​ខ្លាំង​​មក​​ពី​​ប្រេ​ស៊ីល​​ Gremio ​ដោយ​​លទ្ធផ​ល​ ​១​ទល់​​នឹង​០​ ។​​

ការ​ប្រកួត​នៅ​ទឹកដី​ប្រទេស​អារ៉ាប់រួម​កាល​ពី​យប់​មិញ​ក្រុម​តំណាង​ឲ្យ​ទ្វីប​អឺរ៉ុប​មាន​ឱកាស​គ្រប់គ្រង​បាល់​៦៥​% និង​ស៊ុត​រហូត​២០​ជើង​ប៉ុន្តែ​អាច​ទម្លុះ​សំណាញ់​បាន​តែ​មួយ​គ្រាប់​គត់​នៅ​នាទី​៥៣​ ជា​ការ​ទាត់​បាល់​ Free Kick ពី​ចម្ងាយ​ចោះរនាំង​របស់​ Cristiano Ronaldo បានជួយឲ្យ Real Madrid បាន​លើក​ពាន​ FIFA Club World Cup ជា​លើក​ទី​៣។