ពិ​តជារ​ន្ធត់​ណាស់​!​ សម្លាប់​ស្ទើ​រតែ​មួយ​គ្រួសារ​ហើយ​ ដុត​ផ្ទះ​ចោល​ទៀត ​

ប្រទេសម៉ាឡេស៊ី៖ មានកណីរន្ធត់មួយបានបានកើតឡើងនៅរ​ដ្ឋ​​​ Selan​ger ​​​ដែល​ក្នុង​នោះមា​ន​​មនុស្ស ​៤ ​នាក់​​ត្រូវបា​នឃាត​​ករ​ពាក់​ម៉ាស់​សម្លាប់​យ៉ា​ង​ឃោរ​ឃៅ ​តែ​ជា​សំ​ណាងរ​ប​ស់ក្មេង​​ប្រុសវ័យ​ ១​២ ឆ្នាំម្នាក់​ ​ដែល​អា​ចរត់​យករួ​ចខ្លួនពី​ករណី​សម្លាប់​ និង​ដុត​ផ្ទះ​គួរឲ្យ​រន្ធត់​មួយ​ នៅ​ប្រទេ​សម៉ាឡេស៊ី។​

ជនរងគ្រោះ ត្រូវបានគេកំណត់អត្តសញ្ញាណបានថាជា បុរសវ័យ ៧៣ ម្នាក់ និងស្ត្រីចំណាស់វ័យ ៦៨ ឆ្នាំម្នាក់ និងមានក្មេងប្រុសពីរនាក់ផ្សេងទៀត ដែលម្នាក់មានអាយុ ៩ ឆ្នាំ និងម្នាក់ទៀតមានអាយុត្រឹមតែបីឆ្នាំ។

ក្មេងប្រុសរូបនេះបានបន្ថែមថា ខ្លួនបានរត់ពួនក្នុងបន្ទប់ទឹកយ៉ាងលំបាកនៅពេលកើតហេតុ ហើយបានព្យាយាមរត់ចេញ ក្រោយពេលគេហដ្ឋានរបស់ខ្លួន កំពុងត្រូវភ្លើងឆាបឆេះ៕