បើកដំណើរការថ្ងៃដំ​បូងភ្លាម​ ជួប​គ្រោះ​ថ្នាក់ភ្លែត​ ស្លាប់​៦នាក់ ​និង​របួស​៧៧នាក់​

អាមេរិក៖ រថភ្លើងល្បឿន​លឿនរ​បស់ក្រុម​ហ៊ុន​ Amtrak ​បាន​បើក​ធ្លាក់ផ្លូវ​ និង​បាន​បង្ក​ឲ្យមា​នអ្ន​ក​ដំ​ណើរ​ចំនួន​៦នាក់​បាន​ស្លាប់ ​និង​៧៧នាក់​ ផ្សេងទៀ​តរង​របួសធ្ងន់​-ស្រាល​រថភ្លើង​ដែល​បាន​បើក​ធ្លាក់ផ្លូ​វនេះ​គឺ​ជា​ខែ្ស​រថ​ភ្លើង​ល្បឿន​លឿន​ដំបូ​ងបំផុត​ ដែល​មាន​ទិសដៅ​ចេញពី​ទីក្រុង ​Seattle​ ឆ្ពោះ​ទៅកាន់​ទីក្រុង​Portland​ ហើយ​វាជា​ថ្ងៃ​ដំបូង​ដែល​ខ្សែរថ​ភ្លើ​ងនេះ​ចាប់​ផ្តើម​ដំណើរ​ការ​ផងដែរ។​

ហេតុការណ៍នេះបានកើងឡើងនៅក្នុងទីរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីល្ងាច ថ្ងៃចន្ទ ម៉ោង ៧ និង៤០ល្ងាចម្សិលមិញនេះ ស្រាប់តែមកដល់កន្លែងកើតហេតុ រថភ្លើងនេះហាក់មានបញ្ហា បច្ចេកទេសអ្វីមួយ និងបានបើកធ្លាក់ផ្លូវតែម្តង៕