តោះ! ទស្សនាការប្រកួតរ​បស់​កីឡាក​រ​កម្ពុជា​ ធឿ​ន​​​​ ​ធារ៉ា​​ ​​ ​​បច្ចុប្ប​ន្ន​កំ​​ពុង​​តែ​​ធ្វើ​​ឲ្យក​​ក្រើក​​សង្វៀ​ន​​ក​ម្ពុជា​ ​​និង​​ថៃ​​ (មា​ន​វី​ដេអូ)​​

​ធឿន​ ធារ៉ា​ ​បច្ចុប្បន្ន​គឺជា​កីឡាករ​វ័យក្មេង​មួយ​រូប​ ដែលមា​នស្នៀ​តវៃ​ល្អ​សឹ​ង​តែ​គ្រប់​ក្បាច់​ ទោះបី​កីឡាកររូ​បនេះ​​ទើ​បតែ​​ប្រឡូកក្នុ​ង​អា​ជី​ប​​នេះ​​​ក៍​​ដោយ​ ​​ធឿន​ ​ធា​រ៉ា​​ បា​​ន​​បញ្ចាក់ប្រាប់ថា រូបគេ​​​​​​​តែ​​​បាន​​​ប្រ​​ឡូក​​​ក្នុ​ង​​​អា​​ជី​ព​​​​​​ឈឺ​​​ខ្លួន​​​នេះ​​​​ទើ​ប​តែបា​ន​​​២ឆ្នាំ​​​ទេ​​ ដូចច្នេះ​​រូបគេ​ត្រូវតែខិ​តខំហ្វឹកហា​ត់​បន្ថែមទៀ​តដើ​ម្បីជួយ​ដល់ក្រុម​គ្រួសារ​ និងប្រ​ទេសជា​តិទាំ​ងមូល។​​​

កីឡាករ​មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្បាច់​ដែល​រូប​គេ​ប្រើ​បាន​ល្អ​និង​ស្ទាត់​ជំនាញ​នោះ​គឺ​កែង ម្ចាស់​មេដាយ​មាស​ជើង​ឯក​ថ្នាក់​ជាតិ​២០១៧​នេះ​បន្ត​ថា​ ត្រូវ​ប្រើ​ពេលវេលា​ច្រើន​ទៀត​ដើម្បី​សន្សំ​បទ​ពិសោធ​លើ​សង្វៀន​មិន​ថា​នៅ​ក្នុង​ឬ​ក្រៅ​ប្រទេស​ទេ​ ហើយ​ខ្លួន​នឹង​ប្ដេជ្ញា​ចិត្ត​ខំប្រឹង​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ស្នៀត​ផ្សេងៗ​ទៀត។​ បើ​សួរថា​បច្ចុប្បន្ន​នេះ​ចង់​ជួប​ជើង​ខ្លាំង​រូប​ណា​នៅ​កម្ពុជា​ ធារ៉ា​ ថា​ អត់​ហ៊ាន​ថា​នឹង​ចង់​ជួប​មួយ​ណាទេ ព្រោះ​ពួកគេ​ជា​ជើង​ចាស់​ហើយ​ល្អ​ៗ​ ប៉ុន្តែ​បើ​កម្មវិធី​តម្រូវ​ឲ្យ​ជួប​ ខ្លួន​នឹង​ប្រកួត។​

ធឿន​ ធារ៉ា ​បច្ចុប្បន្ន​នេះ​គេ​ទើប​តែ​អាយុ​១៩ឆ្នាំ​ប៉ុណ្ណោះ​ គិត​មក​ដល់​ពេល​នេះ​ចូល​វិស័យ​គុន​ខ្មែរ​បាន​២ឆ្នាំ​មក​ហើយ​ ជា​កីឡាករ​មក​ពី​ក្លឹប​ក្រសួង​កសិកម្ម។​ កីឡាករ​រូប​នេះ​ឧស្សាហ៍​ចេញ​​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​ គេ​ទើប​ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ​២០១៧​នេះ​ ហើយ​ប្រកួត​ចុង​ក្រោយ​ផ្ដួល​ថៃ​ឲ្យ​សន្លប់​នៅ​សង្វៀន​បាយ័នបឹងស្នោទៀត​ផង៕​