Barcelona បានយក​ឈ្នះ​ម្ចាស់​ផ្ទះ​ Rea​l ​M​ad​rid​​ ៣​-​​០​ ក្នុង​​​ជំ​នួប​​ El​ ​Cl​a​sic​o ​(មានវី​ដេ​អូ)​

ក្រុមអ្នកមានបុណ្យ​ Barcelona​ បាន​​យកឈ្នះ​ក្រុម​អធិរាជ​ស Real ​Madrid​ ដោយ​លទ្ធផល ​៣-០​ ដែលទ់ើប​នឹង​ប​ញ្ចប់កា​លពី​យប់​មិ​ញនេះ​ ក្នុង​ជំ​នួប​ El C​lasico​ សប្ដាហ៍ទី​១៧​ នៃក្រ​បខ័​ណ្ឌកំពូល​អេ​ស្ប៉ាញ ជ័យជ​ម្នះ​នេះ​ធ្វើឲ្យ​ក្រុម​យក្សម​ក​ពី​កា​តាឡា​ន់ឈ​រកំពូ​លតា​រាងមា​ន​៤៥​ពិន្ទុ​នាំមុ​ខ Real ​១៤ពិ​ន្ទុតែលេង​លើសមួ​យប្រកួត។ ​

ចាប់ផ្ដើមតង់ទី១ ក្រុមទាំង២ ធើ្វការសម្រុកគ្នាទៅវិញទៅមក នឹងមានឱកាសដូចគ្នា ប៉ុន្ដែធើ្វមិនបានសម្រេច ដែលធើ្វឲ្យលទ្ធផលនៅតែ ០-០ ដដែល ចូលដល់តង់ទី២ ក្រុមភ្ញៀវ Barcelona មានឱកាសស៊ុតបញ្ចូលទីបានមុន ក្រោយខែ្សការពាររបស់ Real Madrid ធ្វេសប្រហែស បណ្ដោយឲ្យ Suarez ដាច់ម្នាក់ឯង ស៊ុតបញ្ចូលទីយ៉ាងស្រួលក្នុងនាទី ៥៤ ខណៈ១០នាទីបន្ទាប់គឺនៅនាទី៦៤ តារាឆ្នើម Messi ធើ្វបានគ្រាប់ទី២ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ក្រោយខែ្សការពារ Carvarjal យកដៃទៅទះដៃ ហើយអាជ្ញាកណ្ដាលក៏បានផ្ដល់កាតក្រហមផងដែរ៕