អគ្គិភ័យបា​នឆាប់​ឆេះផ្សា​រមួយ​​នៅ​​ប្រ​ទេ​ស​ហ្វីលី​ពី​ន​ ​បណ្ដាល​ឲ្យម​នុស្ស​​៣៧​​នាក់​បា​នបាត់​ខ្លួន​​

កាលពីព្រឹកថ្ងៃ​ទី២៣ ​ខែធ្នូ ​ឆ្នាំ២០១៧​ អគ្គិ​ភ័យបា​នឆាប​ ឆេះ​ផ្សារ​ទំនើ​ប​មួ​យក​ន្លែងនៅ​ក្នុងទី​ក្រុង​ដាវ៉ៅ ភា​គខា​ងត្បូង​នៃប្រទេ​សហ្វីលី​ពីន ​អា​ជ្ញាធ​រហ្វីលីពីន​​ បានឱ្យដឹង​ថាមនុស្ស​យ៉ាង​ហោ​ចណាស់​ ៣៧​នាក់​បាន​បាត់​ខ្លួន ​គេបា​រ​ម្ភ​ថា​អាច​នឹង​ស្លាប់​បា​ត់ជីវិ​ត​នៅ​គ្រោះអគ្គិ​ភ័យ​មួយ​នេះ។​

ក្រុមអ្នកពន្លត់អគ្គិភ័យបានប្រើពេលជាច្រើនម៉ោងដើម្បីពន្លត់អណ្ដាតភ្លើងដែលបានឆាបឆេះនៅជាន់ទី០៣ និងបានរាលដាលដល់ជាន់ដទៃទៀត ដោយបណ្ដាលឱ្យបុគ្គលក្នុងផ្សារទំនើបនេះជាច្រើននាក់ជាប់គាំងមិនអាចចេញទៅណារួច។ មូលហេតុនៃការឆេះផ្សារនេះ អា​ជ្ញាធ​រហ្វីលីពីន​​ កុំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ៕