កិច្ចប្រជុំក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រ នៃសាកល​វិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត​​សភា​ចារ្យ ខ្លូត ធីតា

ភ្នំពេញ៖ សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP) បានរៀបចំកិច្ចប្រជុំ «ក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រ នៃ​សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត​សភាចារ្យ ខ្លូត ធីតា ជាប្រធានក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រ នៃ​សាកល​វិទ្យា​ល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា។ ការរៀបចំនេះធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ គ.ស ២០១៧ ស្ថិតនៅសាកលវិទ្យា​ល័យចំរើនពហុបច្ចេទវិទ្យា (ខាងលិចវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក) អគារ១៥៤ ផ្លូូវ​លេខ​១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅក្នុងអង្គប្រជុំបែបលក្ខណៈវិទ្យាសាស្ត្រនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត​សភាចារ្យ  ស៊ុំ ឈុំឡុង ប្រធានប្រឹក្សាភិបាល, លោក អឿង សៀង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជីវ កេង អនុប្រធានតុលាការកំពូល រួមជាមួយទីប្រឹក្សាជាន់ខ្ពស់នៃសាកលវិទ្យាល័យ ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត។

កិច្ចប្រជុំ «ក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា» នេះ ធ្វើឡើងក្នុងគោល​បំណង​ជំរុញឲ្យការសិក្សារបស់និស្សិតថ្នាក់បណ្ឌិត ជំនាន់ទី៣ វគ្គ២ ដែលត្រូវប្រឡងបញ្ចប់មុខវិជ្ជាសិក្សា (ប្រឡងយកបេក្ខជនបណ្ឌិត) និងវិធីសាស្ត្រនានាក្នុងការរៀបចំខ្លួនរបស់បេក្ខជនបណ្ឌិត ក្នុងដំណើរការនៃសរសេរនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត៕