ជើងខ្លាំង​គុនខ្មែ​រ ធឿន ​ធារ៉ា វា​យម្ចាស់​ផ្ទះ​​​ថៃ​​ឲ្យ​​សន្លប់​​ទៀត​​ហើយ​ (មានវីដេអូ)

កីឡាករ​ជើងខ្លាំ​ងខ្មែរ​ ធឿន ​ធារ៉ា បា​ន​វាយ​​កី​ឡាករ​​ម្ចាស់​ផ្ទះថៃ​ ណាំ​​ខះ​បួ​ន​ ដោ​យប្រើកែ​ងស្ដាំ​ ចំក្បា​លមួយទំ​ហឹង ​ធើ្វអោយ​កីឡាករ​ថៃ ស​ន្លប់ស្ដូ​កត្រឹម​ទឹក​ទី២ លើស​ង្វៀន ​Max​ Muay​ Thai កា​ល​ពី​យ​ប់​ថ្ងៃ​​ទី ​៣១ ​ខែ​ធ្នូ​​ ឆ្នាំ២​០១៧​​​។

កីឡាករ​ ធឿន ធារ៉ា ធ្វើ​បាន​យ៉ាងល្អ នៅ​គ្រា​ដែល​កីឡាករ​ថៃ លើក​ជើង​ទាត់ តែ​ធារ៉ា បាន​ចាប់​ជាប់ និង​រុញបង្វិល​បន្ដិច ឲ្យ​ផ្លែកែង​ យ៉ាង​អស្ចារ្យ ដែល​ធ្វើ​ឲ្យ​ដៃគូប្រកួត​ ដេកស្ដូកស្ដឹង​ នៅ​នឹង​កន្លែង ការ​វាយ​ឲ្យ​កីឡាករ​ថៃ​សន្លប់​ធំបែប​នេះ ធឿន ធារ៉ា កាន់តែ​មាន​ប្រជាប្រិយភាពខ្លួន និង​ បង្ហាញ​ពី​គុនខ្មែរ​ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែ​ច្បាស់។

កីឡាករថៃពិតជាក្រៀកជង្គង់បានល្អ ប៉ុន្តែធារ៉ាអាចទប់ទល់បាន រហូតដល់ពាក់កណ្តាលទឹកទី២ កីឡាករថៃរូបនោះ បានភ្លាត់អោយធារ៉ាចាប់ជើង បន្ថយជំហរនិងប្រើក្បាច់កែងស្តាំ អោយសន្លប់ក្រោកលែងរួចតែម្តង ៕