ស្រវឹងបើក​ម៉ូតូ​លឿន ចា​ប់​​ហ្វ្រាំង​​​មុខ​ ​ដួល​​ខ្លួ​ន​ឯ​ង​​បោក​​ក្បាល​ស្លា​ប់​ម្នាក់​ រ​បួស​ធ្ងន់​ម្នាក់​

ខេត្តកណ្តាល៖ បុរសម្នាក់​ស្លាប់​ និ​ងម្នាក់​ទៀត​រងរ​បួស​ធ្ងន់​ ខណះ​ដែល​បើក​បក​ម៉ូតូក្នុង​ស្ថាន​ភាព​ស្រវឹង​ជោគ​ជាំ ​ក្នុង​ល្បឿន​លឿ​ន ជ្រុល​ចាប់ហ្វ្រាំង​មុខ ​ផ្លោង​ធ្លាក់​បោក​ខ្ទប់ ​ទៅ​និង​ផ្លូវ។​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២៣និង៤០នាទី នៅចំណុចផ្លូវលេខ២១ ស្ថិតក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំ​បិ​ល ​ស្រុកស្អាង ខេត្តកណ្ដាល ។

នគរបាលជំនាញចរាចរណ៍ស្រុកស្អាងបានអោុដឹងថា: មានម៉ូតូម៉ាកM2 ពណ៍ ពាក់ផ្លាកលេ ភ្នំពេញ1FB-6431បើកបរដោយឈ្មោះប៉ុល គឹមស្រ៊ាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ(មិនពាក់មួកការពារ) មានទីលំនៅភូមិអន្លង់តាសេតក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល(ស្លាប់នៅនឹងកន្លែងកើតហេតុ) រួមដំណើរជាមួយឈ្មោះ ឡេង ហុីម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ(មិនពាក់មួកការពារ) មានទីលំនៅភូមិ-ឃុំជាមួយគ្នា(របួសធ្ងន់) បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ។

សូមបញ្ជាក់ថា៖បន្ទាប់ពីទទួលបានព័ត៍មានពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចនគរបាល បានចុះទៅដល់ទីកន្លែង កើតហេតុ ពិនិត្យស្លាកស្នាម និងយកព័ត៍មានបន្ថែមពីប្រជាពលរដ្ឋនៅជុំវិញទីកន្លែងកើតហេតុ អាចសន្និដ្ឋានបានថា៖ អ្នកបើកបរ និងអ្នករួមដំណើរ មានសភាពស្រវឹង ហើយបើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ថែមទាំងមិនបានពាក់មួកការពារសុវតិភាពទៀត (ហើយចាប់ហ្វ្រាំងបូមមុខ) ទើបបណ្ដាលអោយដួលបោកក្បាលស្លាប់នៅនឹងកន្លែងតែម្តង។

ចំពោះសាកសព និងម៉ូតូ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួស ត្រូវបានបងប្អូនដឹកយកទៅមន្ទីពេទ្យ ៕