អគ្គីភ័​យបាន​លេប​ត្រ​បាក់​ផ្ទះប្រ​ជា​ពល​រដ្ឋយ៉ា​ងស​ន្ធោរ​សន្ធៅ​​ អស់​ចំនួ​ន២​ខ្នង​នៅ​ពោធិ៍​សែន​ជ័យ​

ភ្នំពេញ៖ ហេតុការ​គ្រោះអ​គ្គីភ័យ​មួយបា​នលេ​បត្រ​បាក់ផ្ទះ​ប្រ​ជាពល​រដ្ឋអ​ស់ចំនួ​ន២ខ្ន​ង ដោ​យប​ង្កកា​ភ្ញាក់ផ្អើ​លជា​ខ្លាំ​ងដល់អ្ន​កភូមិ​រ​ស់នៅ​ជិត​ខាង ​កាល​ពីវេលា​ម៉ោ​ង១០​និង​ ២០​នាទីយ​ប់​ ថ្ងៃ​ទី០៦ ​ខែម​ករា​ ឆ្នាំ​២០១៨ ​ស្ថិតក្នុ​ង​ភូ​មិ​ព្រៃព្រី​ង​ខា​ងជើង​ សង្កាត់​ចោ​មចៅ​៣ ខ​ណ្ឌ​ពោធិ៍​សែ​នជ័​យ ​។តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះបានចាក់សោផ្ទះចោល ដោយទៅចូលរួមកម្មវិធីបងប្អូន ខណះមកដល់វេលាកើតហេតុស្រាប់តែមានអគ្គីភ័យឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ ភ្លាមនោះត្រូវបានសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុភ្លាមៗនិងទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គីភ័យមកបាញ់អន្លត់ជាច្រើនគ្រឿងផងដែរ។

‎គ្រោះអគ្គិភ័យខាងលើនេះ អង្គភាព៧១១ នៃកងពលតូចលេខ៧០ ក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង សហការជាមួយរថយន្តរបស់សាលាខណ្ឌមួយគ្រឿង បានប្រើប្រាស់ទឹកអស់ជាច្រើនឡាន ទើបរលត់ទៅវិញ ។ទោះជាយ៉ាងណាពាក់ព័ន្ធនិងករណីខាងលើនេះ គឺមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយមូលហេតុនៃការឆេះនោះ សមត្ថកិច្ចសន្ថនិដ្ឋានថា បណ្ដាលមកពីផ្ទុះសេខ្សែរភ្លើង៕