អីយ៉ាស! ​ល្ងាច​នេះ ​មឺុន​ សុភា​ ត្រូវ​ប៉ះសិ​ស្ស ​BU​AKA​WW​ ហើយ​

ក្នុងក​ម្មវិធី​ប្រដា​ល់​ CARA​BA​O​ បើ​ទំព័​រឆ្នាំ​ថ្មី នា​ថ្ងៃ​អាទិ​ត្យ ទី​០៧​ ខែក​មរា ​ឆ្នាំ២​០១៨​នេះ ​ម៉ឺន ​សុ​ភា ​ខ្លាកំណា​ច​ប្រចាំក្លឹប​ សមា​គម​កី​​ឡាប្រដា​ល់ក្រសួង​ការ​ពា​រជាតិ ​ឡើង​សង្វៀន​ស្វាគ​មន៍​អ្នក​ប្រដា​ល់ថៃជំ​នោរ​ថ្មី ​PH​AN​R​IT ​BAN​CH​A​ME​K ​ក្នុ​ងប្រ​ភេ​ទ​ទ​ម្ងន់​ ៧០​គ.​ក្រ។ ​

អ្នក​លេ​ង​កណ្ដា​ប់​ដៃ ​ម៉ឺន សុ​ភា ​​នឹង​​ត្រូវ​តតាំ​ង​ជា​មួយ​ជើង​ខ្លាំ​ង​វ័​​យ​ក្មេង ​​និង​​ជា​កូន​​សិស្ស​​របស់​ Bu​a​k​a​w ​​ឈ្មោះ​​ថា​ P​H​AN​R​IT ​BAN​CH​A​ME​K ​​នៅ​​ថ្ងៃ​ទី​​៧​ ខែ​​មករា​ ឆ្នាំ​​២០១៧​នេះចាប់​ពី​វេ​លា​ម៉ោង​​៦​ល្ងា​ច​ត​​ទៅ​​សង្វៀ​ន​​បា​យ័​ន​។​

ម៉ឺន សុភា ទើបតែផ្ដួល MU​AN​G​FA​H​L​​​E​K​ ថ្មីៗនេះលើសង្វៀន C​NC ហើយការឡើងសង្វៀន បាយ័ន លើកចុងក្រោយ អ្នកលេងកណ្ដាប់ដៃរូបនេះចំណាយពេលមិនដល់១នាទី ផ្ដួល K​I​N​G​DENG។ កូនសិស្សលោក ធន់ សុភា រូបនេះក៏ត្រៀមចូលរួមខ្សែក្រវាត់រៀបចំដោយស្ថានីយទូរទស្សន៍ បាយ័ន នាពេលឆាប់ៗខាងមុខ ៕