លិចទូកនេសាទ​នៅ​ថៃ​ ​ស្លាប់​ពលក​រ​ខ្មែរបី​នាក់​

បន្ទាយមានជ័យ៖​ សមត្ថ​កិច្ច​ប្រ​ចាំ​ការ​នៅ​ខេ​ត្ត​បន្ទាយ​មាន​ជ័យ​ បាន​ឱ្យ​ដឹងថា​​ មាន​ព​លក​រខ្មែរ​បីនា​ក់ ​និ​ងខ្មែរ​សុរិន្ទម្នា​ក់ សរុប​៤នា​ក់ ​ស្លាប់​ក្នុង​ហេតុកា​រណ៍​​គ្រោះថ្នាក់​ នាវា​ដឹ​ក​ទំនិ​ញបើ​ក​បុក​ទូក​នេ​សាទ​ នៅ​ដែន​សមុ​ទ្រថៃ ​ក្នុង​ខេត្តឈុ​នបុ​រី ប្រ​ទេ​សថៃ។​

ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលពីយប់ឈានចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ ហើយក្នុងចំណោមពលករស្លាប់ទាំង៤នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណ និងស្រុកកំណើត នៅខេត្តណាច្បាស់នោះទេ តែក្នុងនោះមានម្នាក់ មានស្រុកកំណើត ក្នុងភូមិពន្លៃ ឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ។

បច្ចុប្បន្នសពពលករខ្មែរទាំង៣នាក់ ត្រូវបានអាជ្ញាធរថៃ កំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ ដើម្បីរៀបចំបញ្ជូនមកកាន់ស្រុកកំណើតវិញ៕