នាវាទេសចរណ៍មួយគ្រឿង ផ្ទុកភ្ញៀវទេសចរណ៍ចំនួន ១៩១៥នាក់ ចូលចតនៅកំពង់ផែក្រុងព្រះ​សីហនុ ព្រឹកនេះ

ព្រះសីហនុ៖ កាលពីម៉ោង៨ៈ៣០នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ មាននាវាទេសចរណ៍បរទេសមួយ​គ្រឿង បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដែលផ្ទុកភ្ញៀវទេស​ចរណ៍ ចម្រុះជាតិសាសន៍ចំនួន ១៩១៥​នាក់ មកទស្សនា​ប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។

នាវាទេសចរណ៍បរទេសមួយគ្រឿងនេះ នឹងចាកចេញពីកំពង់ផែក្រុងព្រះសីហនុវិញ នៅវេលាម៉ោង៦ល្ងាចថ្ងៃ​ដដែលនេះផងដែរ៕