ពេលនេះ​ CE​O ​នៃ​ក្រុ​ម​ហ៊ុ​នយ​ក្ស A​ma​z​o​n «ក្លា​យ​ជា​កំ​ពូល​ម​ហា​សេដ្ឋីលេ​ខ ​១»​ លើ​ពិ​ភ​ព​លោក​​ហើយ!​

ញូយ៉ក៖ នាយ​កប្រ​តិប​ត្តិ​ ​(C​E​O) ​នៃ​ក្រុមហ៊ុ​នយក្ស​អា​មេរិ​ក ​A​ma​z​o​n លោ​ក ចេ​ហ្វ ​បេហ្សូ​ស (J​e​f​f B​e​z​o​s) ​បាន​ក្លា​យ​ជា​អ្ន​ក​មា​ន​ជា​ងគេ​បំ​ផុត​​​ក្នុ​ង​លោ​ក មិ​នមែ​នត្រឹ​មតែ​​ពេល​បច្ចុ​ប្បន្ន​នេះ​ទេ​ ​តែគឺ​គ្រ​ប់​ពេ​ល​​វេលា​តែ​ម្ត​ង​នេះ​បើ​តា​ម​​​កា​រ​ចេញ​ផ្សា​យ​ដោ​យ ទី​ភ្នាក់​ងារសា​រព័ត៌មា​ន​ចិន​ ស៊ីន​ហួរ ​នៅរ​សៀ​លថ្ងៃ​ព្រហ​ស្ប​តិ៍ ទី​១១ ​ខែ​មក​រា​ ឆ្នាំ២​០១៨​។​

សារព័ត៌មាន Bloomberg និង Forbes បានដាក់​ឈ្មោះ Bezos នៅលើគេនៃ​បញ្ជីឈ្មោះមហាសេដ្ឋី​ពិភពលោក ហើយព្រមពេល​ជាមួយគ្នា Bloomberg បានឱ្យដឹងថា ទ្រព្យសម្បត្តិដុល​របស់នាយកប្រតិបត្តិ​ក្រុមហ៊ុន Amazon រូបនេះកើន​ដល់ ១០៦ពាន់លានដុល្លារ រីឯ Forbes ថា​មាន ១០៥ពាន់លានដុល្លារ គិតត្រឹមថ្ងៃពុធ​ម្សិលមិញ។

បន្ថែមពី​ខាងលើនេះ បើតាមសារព័ត៌មាន​ទាំងពីរ កំណត់ត្រាទ្រព្យសម្បត្តិ​បែបនេះ​ធ្លាប់​ត្រូវបាន​សម្រេចលទ្ធផល ​ដោយស្ថាបនិក​ក្រុមហ៊ុន Microsoft គឹលោក Bill Gates ជាមួយនឹងទ្រព្យ រហូតដល់ទៅ ១០០​ពាន់​លាន​ដុល្លារ ​កាលពី​ឆ្នាំ១៩៩៩ ប៉ុន្តែបច្ចុប្បន្នលោក Bill Gates ធ្លាកមកឈរនៅលេខ ២ ដោយមានទ្រព្យសម្បត្តិ ៩២ពាន់លានដុល្លារ។

គួរបញ្ជាក់ថា ភាគច្រើន​នៃទ្រព្យរបស់ លោក Jeff Bezos បានមកពីភាគហ៊ុន​របស់លោកក្នុង​ក្រុមហ៊ុន Amazon ចំនួន ៧៨.៩លានហ៊ុន ដែលលោកគ្រប់គ្រង។ តែយ៉ាងណា​ក៏ដោយ​អ្នកខ្លះបាន​អះអាងថា បើសិនជាលោក Bill Gates មិនបរិច្ចាគទ្រព្យសម្បត្តិ​សម្រាប់សកម្មភាព​មនុស្សធម៌ទេ នោះលោក​នៅតែមានទ្រព្យច្រើន​ជាងឆ្ងាយពី លោក Bezos។

ងាកទៅមើលកាលពីអតីតកាល លោក Bill Gates បានបរិច្ចាគភាគហ៊ុនតម្លៃ ៧០០លានដុល្លារ ក្នុងក្រុមហ៊ុន Microsoft កាលពីមុន ហើយបើគិតជាតម្លៃ​នៃពេលបច្ចុប្បន្ន គឺស្មើនឹង ៦១.៨ពាន់លានដុល្លារ និងបរិ​ច្ចា​គ​ជាសាច់ប្រាក់ប្រមាណ ២.៩ពាន់លានដុល្លារ គិតចាប់តាំង​ពីឆ្នាំ១៩៩៦ ​មក។ នេះបើតាមទិន្នន័យចេញផ្សាយដោយ Bloomberg៕