ក្លឹប​របស់ C​V1​1 និង​​ក្លឹ​ប ធារី ចន្ថា​ប៊ីន​ នឹ​​ង​​ប៉ះ​​គ្នា​ក្នុ​​ង​ពា​ន​រង្វា​ន់​មួ​យ​នៅ​​ពា​ក់​កណ្ដា​ល​ខែ​​មក​រា​នេះ​​

ទីបំផុត ​ការ​ទន្ទឹ​ង​រង់​ចាំ​រ​បស់​អ្ន​កគាំ​ទ្រ​​ ដើ​ម្បី​ចង់​​ឃើញ​​ការ​ប្រ​កួត​រវាង​​ក្លឹប ​ដែល​​កីឡាករ​​កម្ពុ​ជា បា​ន​ផ្លា​ស់​ទៅ​​លេង​នៅ​ប្រទេស​​ម៉ាឡេ​ស៊ី នឹ​ង​ក្លា​យ​ជា​​ការពិ​ត ​នៅ​ក្នុ​ង​ព្រឹ​ត្តិការ​ណ៍​ពា​ន​រ​ង្វាន់​ 2​01​8​ YA​B M​e​n​t​​e​r​i​ B​es​a​r T​e​r​e​n​g​g​​a​n​u​’​s C​up​ ដែ​ល​​រៀប​ចំ​​ដោយ​​ក្លឹ​ប​​បា​ល់​ទា​ត់ ​Te​r​e​n​g​​​g​a​n​u F​C នៅ​​ពា​ក់​​ក​ណ្ដា​ល​​ខែ​​មក​រា​ ឆ្នាំ​២​០១​៧ ​នៅ​​កី​ឡដ្ឋា​ន ​Sultan Ismail Na​s​i​r​u​d​​d​i​n Shah T​er​e​n​g​g​​a​n​u និង​កីឡដ្ឋាន Sultan Mi​z​a​n Z​a​i​​n​​​a​l A​b​i​d​i​n រ​ដ្ឋ​ ​T​ere​n​g​​g​a​n​u ប្រ​ទេ​ស​​ម៉ា​ឡេ​ស៊ី​។

ក្លឹប​បាល់ទាត់ Terengganu FC របស់​ខ្សែបម្រើ​កម្ពុជា ធារី ចន្ថាប៊ីន នឹង​ត្រូវ​ប៉ះ​ក្លឹប Pahang FA របស់​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ PIALA YAB Menteri Besar Terengganu’s Cup នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង ៧:៤៥ នាទីយប់ (ម៉ោង​នៅ​កម្ពុជា)។

កាលបរិច្ឆេទ​នៃ​ការ​ជួប​គ្នា​របស់​ក្លឹប​របស់ CV11 និង ធារីចន្ថាប៊ីន៖

  • Terengganu FC ប៉ះ Pahang FA ម៉ោង ៧:៤៥ នាទីយប់ ថ្ងៃទី១៥មករា
  • Terengganu FC II ប៉ះ Terengganu FC ម៉ោង ៧:៤៥ នាទីយប់ ថ្ងៃទី១៦មករា
  • Pahang FA ប៉ះ Melaka United ម៉ោង ៧:៤៥ នាទីយប់ ថ្ងៃទី១៦មករា
  • Terengganu ប៉ះ Melaka United ម៉ោង ៧:៤៥ នាទីយប់ ថ្ងៃទី១៧ មករា
  • Terengganu FC II ប៉ះ Pahang FA ម៉ោង ៧:៤៥ នាទីយប់ ថ្ងៃទី១៧មករា
  • Melaka United ប៉ះ Terengganu FC II ម៉ោង ៧:៤៥ នាទីយប់ ថ្ងៃទី១៩មករា