ធឿន ធា​រ៉ា អា​ច​​ឡើ​ង​​វ៉ៃ​​ដណ្ដើ​​ម​​ខ្សែ​​ក្រ​វាត់​​​នៅ​ថៃ​ ​ក្រោ​យ​​​ឈ្នះ​​កី​ឡា​ក​រ​ជើង​​ខ្លាំង​​​ថៃ ​​កាល​​ពី​ចុ​ង​ឆ្នាំ​​២​០១​៧​ ​(​មា​ន​វី​ដេអូ)​

អ្នកប្រដា​ល់​វ័យក្មេ​ង​គុន​​ខ្មែរ​ ១​៩ឆ្នាំ ​ធឿ​ន ​ធារ៉ា ដែល​​មាន​​ដើម​កំ​ណើត​​នៅ​​ខេ​ត្ត​ព្រៃ​វែង​ បាន​អះ​អាង​​ថា ​ការ​​មាន​ឱ​​កាស​​ឡើង​​វ៉ៃ​ដណ្ដើ​ម​​ខ្សែ​​ក្រវាត់​​ គឺ​​ដោយ​សារ​​អ្នក​​រៀប​ចំ​ក​ម្មវិធី ​មើល​​ឃើញ​ពី​​សម​ត្ថភាព​​ និង​​​ប្រ​ជាប្រិ​យ​ភា​ព​របស់​​ខ្លួ​ន ដែ​ល​កំពុ​ង​កើ​ន​​ឡើង។​

ប្រជាប្រិយភាព​របស់​ធារ៉ា បាន​ហក់​ឡើង​ដល់​កំពូល​នៅ​ចុង​ឆ្នាំ​២០១៧ ពោល​គឺ​នៅ​ពេលដែល​ធារ៉ា វ៉ៃ​កីឡាករ​ថៃ Numkabuan Kiatnavy ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២ ក្នុង​សង្វៀន Max Muoy Thai ប៉ុស្ដិ៍​លេខ ៨ ថៃ៕