ឯកឧត្តមមបណ្ឌិត កែវ ផល្លា ទីប្រឹក្សា(គជប) អញ្ជើញចូលរួមសិក្ខាសាលាស្តីពី «ច្បាប់ និងក្រមសីលធម៌របស់​អ្នកសង្កេតការណ៍បោះឆ្នោត និងរាប់សន្លឹកឆ្នោត»

ភ្នំពេញ៖ ឯកឧត្តមមបណ្ឌិត កែវ ផល្លា ទីប្រឹក្សាគណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គជប) ប្រធាននាយកកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី «ច្បាប់ និងក្រមសីលធម៌របស់អ្នកសង្កេតការណ៍បោះ​ឆ្នោត និងរាប់សន្លឹកឆ្នោត»។

សិក្ខាសាលានេះធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ នៅឯសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។
គោលបំណងនៃសិក្ខាសាលានេះគឺ ដើម្បីឲ្យអង្កការមិនមែនរដ្ឋាភិបាល សមាគម និងអ្នកអង្កេតការណ៍​បោះ​ឆ្នោតអនុវត្តក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនប្រកបដោយជំហរអព្យាក្រិត មិនលម្អៀងដើម្បីធានាឲ្យៈ
  • កិច្ចសង្កេតការណ៍បោះឆ្នោត ត្រូវធ្វើឡើងដោយសុចរិត និងតម្លាភាព។
  • អ្នកអង្កេតការណ៍បោះឆ្នោត ត្រូវបំពេញការងាដោយពុំមានការជ្រៀតជ្រែក៕