ព្រលានយន្តហោះថ្មីលើដីខេត្តកណ្តាល​ ចំណាយ ១៥០០លានដុល្លារ

កណ្តាល៖ ព្រលានយន្តហោះថ្មីមួយនឹងសាងសង់លើផ្ទៃដីទំហំប្រមាណ ២៦០០ហិកតា ចំណាយទឹក​ប្រាក់​ ១៥០០​លានដុល្លារ​ ក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីផ្ញើជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ ផ្ញើជូនរដ្ឋលេខខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីសុំគោលការបង្កើតក្រុមហ៊ុន “ខេមបូឌា អ៊ែរផត អ៉ិនវេសមិន”​បានឱ្យដឹងថា ព្រលានយន្តហោះថ្មីនេះ ត្រូវចំណាយទុនវិនិយោគរហូតដល់ទៅ ១៥០០លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ ១១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម OCIC របស់ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់ ១២០លានដុល្លារអាមេរិក។

លោកឧកញ៉ា​ ពុង ខៀវសែ និងក្រុមហ៊ុនចិន ដែលដៃជាដៃគូវិនិយោគនោះ បានចុះហត្ថលេខារួចរាល់ហើយ កាលថ្ងៃទី១១​ ខែករា​ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន៕