សមត្ថកិច្ចចាប់ខ្លួនជនល្មើសម្នាក់ ដែលបោកគ្រាប់បែកចូលផ្ទះព្រះរាជអាជ្ញារងខេត្តកំពង់ធំ

ព្រះវិហារ៖ បុរសម្នាក់ជាមន្ត្រីយោធា​ ដែលធ្វើ​សកម្មភាព​បោក​គ្រាប់បែក​ចូល​ផ្ទះ​លោក​ សាយ​ ណូរ៉ា​ ព្រះរាជអាជ្ញា​រងសាលាដំបូងខេត្តកំពង់ធំ​កាលពី​៣​ឆ្នាំមុន ពេលនេះត្រូវបាន​សមត្ថកិច្ចស្រាវជ្រាវ​ចាប់ខ្លួនបានហើយ កាលពីថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨​ ​នៅ​ចំណុច​ច្រក​អានសេះ​ព្រំប្រទល់​កម្ពុជា​ថៃ​ក្នុង​ខេត្តព្រះវិហារ។

សមត្ថកិច្ច​បញ្ជាក់ថា​ ការចាប់ខ្លួនឈ្មោះ សន ប៉ុន ហៅសន ប៉ន អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​យោធារូបនេះ គឺធ្វើឡើងតាមដីបង្គាប់ឱ្យចាប់ខ្លួនចំនួន៣ៈ

  • ទី​១. ពេល​សមត្ថកិច្ច​ចុះបង្ក្រាប បែរជា​ទាញ​កាំភ្លើង​បាញ់​សមត្ថកិច្ច ។
  • ទី​២.​ ករណី​បោក​គ្រាប់បែក​ចូល​ផ្ទះ​លោក​សាយ​ណូ​រ៉ា​ព្រះរាជអាជ្ញារង​។
  • ទី​៣​. ពីបទ​ដឹកជញ្ជូន​និង​ប្រមូល​ផល​-​អនុផល​ព្រៃឈើ។ ពេលសមត្ថកិច្ចកំពុងបន្តនីតិវិធី៕