បទបង្ហាញជាសាធារណៈផ្លូវច្បាប់ដ៏សំខាន់មួយ​ នឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី១៨ ខែមករានេះ

ភ្នំពេញ៖ បទបាឋកថាសាធារណៈអំពី “កម្មវិធីកំណែទម្រង់ច្បាប់ និងការប្រព័ន្ធយុត្តិធម៌ក្នុងការរៀបចំដំណើរការនៃការតាក់តែងច្បាប់ និងការវាយតម្លៃប៉ះពាល់លិខិតបទ​ដ្ឋាន​គតិ​យុត្ត” នឹងត្រូវរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី១៨​ ខែមករា​ ខាងមុខនេះ​ នៅសាលប្រជុំក្រសួងយុត្តិធម៌។

វាគ្មិននៃបាឋកថាសាធារណៈនេះ​ គឺ​ លោកជិន​ ម៉ាលីន​ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌​ (គ.ច.ប្រ.)៕