បើករ​ថយន្ត​ចង់​វ៉ាគ្នា​យ​ក ​ឈ្នះ ​ចា​ញ់ ប​ង្ករ​ការភ្ញា​ក់ផ្អើ​ល​នៅលើ​ស្ពាន​ក្បែរ​ស្នង​ការ​ខេត្តក​ណ្តាល​ ទាំង​យប់

កណ្តាល៖​ មាន​ការភ្ញា​ក់ផ្អើល និ​ងស្ទះចរាច​រណ៍ទាំ​ងយប់​នៅលើស្ពា​ន ក្បែ​រស្នង​ការនគរ​បាលខេ​ត្តក​ណ្តាល ខ​ណះ​ដែលរ​ថយន្ត​ម៉ាក​ សាំុយ៉ុង​ ពា​ក់ស្លា​កលេខ​ ឃ8​805 ​ភ​ព02 ព​ណ៍ស​ និងរ​ថយ​ន្ត ហា​យ​ឡែនឌ​រ័​ព​ណ៍ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេ​ញ2​K.1​838 ​បើក​បរមិ​នព្រម​អោ​យ​គ្នាវ៉ា(​ទៅ​មុន)​  បង្ក​រអោ​យ​មាន​កា​រទា​ស់ពា​ក្យ​សម្តី(​ជ​ម្លោះ​) ​​ផ្អើល​ពេ​ញ​នៅ​លើ​ស្ពាន ​ក្បែរស្ន​ងកា​រន​គរខេ​ត្តក​ណ្តាល។​

ហេតុការណ៍បង្ករអោយមានការភ្ញាក់ផ្អើលនេះ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២១និង៣០នាទីយប់ នៅចំណុចលើស្ពានថ្ម ក្បែរស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សាក្សីនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា: នៅមុនពេលកើតហេតុ មានរថយន្តពីគ្រឿងបានបើកបរយ៉ាងលឿនពីទិសដៅ ពីភ្នំពេញ មកក្រុងតាខ្មៅ (ទិសខាងជើង ទៅទិសខាងត្បូង) លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្ត ហាយឡែនឌរ័ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2K.1838 បានវ៉ារថយន្ត ម៉ាកសាំុយ៉ុង ពាក់ស្លាកលេខ ឃ8805 ភ ព02 ពណ៍ស នៅលើស្ពាន រួចហើយក៍រថយន្តទាំងពី បានឈប់ ហើយម្ចាស់រថយន្តទាំងពី បើកទ្វារចុះមក ក៍បានទាស់ពាក្្យសម្តី គ្នាទៅវិញទៅមក វាយប្រតាយប្រតប់គ្នា បង្ករអោយមានការភ្ញាក់ផ្ញើល និងកកស្ទះចរាចរណ៍ជិត០១ម៉ោង ទើបសម្ថកិច្ចមូលដ្ឋាន មកជួយអន្តរាគមន៍។

សាក្សីបន្តរទៀតថា: បន្ទាប់ពីសមត្ថកិច្ចអធិការក្រុងតាខ្មៅមកជួយអន្តរាគមន៍ និងសាកសួររួច ទើបដឹងថា រថយន្តទាំងពីខាងលើនោះ មុននិងបង្ករអោយមានការភ្ញាក់ផ្អើល ឈានទៅដល់ការទាស់ពាក្យសម្តីគ្នា គឺដោយសាររថយន្តសាំុយ៉ុង មិនអោយរថយន្តហាយឡែនឌរ័ បើកវ៉ា។

តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះ ពេលកើតហេតុភ្លាមៗ គឺមានខាងមន្ត្រី ពន្ធនាគារខេត្តកណ្តាល មន្ត្រីខាងអន្តោប្រវេសន៍ស្នងការខេត្តកណ្តាល និងមន្ត្រីនៅក្នុងស្នងការខេត្តកណ្តាល បានមកជួយអន្តរាគមន៍ និងការពារខាងរថយន្តហាយឡែនឌរ ដើម្បីបញ្ចប់រឿង៕