ជនជាតិវៀតណាម​២១​នាក់​ ក្នុ​ងហា​ងកា​ត់​សក់​ចំ​នួ​ន​១០ទី​តាំ​ង ត្រូ​វបាន​នគរបា​លអន្តោ​ប្រវេស​ន៍ ចុះ​ត្រួ​ត​ពិនិ​ត្យនិ​ង​ឃា​ត់​ខ្លួន​

ភ្នំពេញ៖ កម្លាំងន​គរបា​លនាយ​កដ្ឋា​នស៊ើ​ប​អង្កេត​ និង​អនុ​វត្ត​នីតិវិ​ធី នៃ​អគ្គ​នា​យ​កដ្ឋាន​អ​ន្តោប្រ​វេស​ន៍ ​ក្រ​សួងម​ហាផ្ទៃ ​បានដឹ​កនាំ​កម្លាំងជា​ច្រើននា​ក់ ​ចុះធ្វើ​ការត្រួ​តពិ​និត្យ​ការ​ស្នា​ក់​នៅ​ និងការ​បំ​ពេញ​កា​រងា​រ ​របស់​ជន​បរ​ទេស ​ដោយ​ឃា​ត់ខ្លួន​បា​នជ​នជាតិ​វៀតណា​មប្រុ​សស្រី​សរុប​ចំនួ​ន២១​នា​ក់ ​ក្នុ​ង​នោះ​មាន​ស្រី​១៤​នាក់ ​យក​មកធ្វើ​ការ​សាក​សួរ។​

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅហាងកាត់សក់ចំនួន១០ទីតាំង ក្នុងផ្សារកណ្តាល១ និងសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ដឹកនាំកម្លាំងដោយ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រួមនិងនគរបាលខណ្ឌដូនពេញផងដែរ។

ជាក់ស្តែងក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន២១នាក់ ក្នុងនោះមានស្រី១៤នាក់ ក្រោយពីត្រួតពិនិត្យរកឃើញថា ពួកគេបានលួចឆ្លងដែនខុសច្បាប់ចូលមកស្នាក់ នៅនិងប្រកបការងារនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះចំពោះជនជាតិវៀតណាមទាំង២១នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញពីក្នុងប្រទេស តាមច្បាប់បន្តទៀត៕