រថយន្ដ​ប៉ែនដឹ​កថ្ម​ក្រ​ឡាបកិ​នម៉ូ​តូមួ​យ​គ្រឿង​​ប​ណ្ដាល​អោ​​​យ២​នាក់​ប្ដី​ប្រ​ពន្ធ​របួ​សធ្ងន់​

ភ្នំពេញ៖ ប្ដីប្រព​ន្ធ២​នាក់ ​រងរ​​បួសធ្ង​ន់ដោ​យសា​ររថ​យន្ដ​ប៉ែ​នដឹក​ថ្មក្រឡា​ប់​កិន​លើម៉ូ​តូដែ​ល​កំពុ​ង​ធ្វើដ​ណើរ​​ ហេ​តុការ​ណ៍គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​កាលពី​​​វេលា​ម៉ោង​១១ ​និង៣​០ នា​ទីព្រឹ​ក​ថ្ងៃទី​១២​ ខែ​មករា ​ឆ្នាំ២​០១៨​ នៅ​ចំណុ​ចរង្វ​ង់មូលដី​ក្រហ​ម ស្ថិ​តនៅភូ​មិ​កណ្ដា​ល សង្កា​ត់រលួស​ ខណ្ឌ​ដង្កោ​ ។​
ជនរងគ្រោះប្ដីប្រពន្ធមិនទាន់បានស្គាល់អត់សញ្ញាណទេ ដោយឡែកតៃកុងរថយន្ដមានឈ្មោះ ឃុន វិបុល អាយុ២១ ឆ្នាំមុខរបរ បើករថយន្ដ មានទីលំនៅភូមិត្រពាំងថ្ម ឃុំរបើក ស្រុក ឈូក ខេត្ដកំពត ។

បើ​តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដប៉ែនដឹកថ្មមួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ3C-9368 បើកក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវ៣១Aទិសដៅពីត្បូូងទៅជើងបានបួងចង្កូតយ៉ាងខ្លាំងបណ្ដាលអោយក្រឡាប់ផ្ងារជើងម្ខាង និងបានសន្កត់ម៉ូតូសងកូរេ មួយគ្រឿងបណ្ដាលអោយប្ដីប្រពន្ធដែលកំពុងធ្វើដំណើរតាមផ្លូវតែម្ដង ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុនិងឃាត់ខ្លួនតៃកុងរថយន្ដយកទៅសាកសួរ ។ ដោយឡែករថយន្ដបង្កនិងម៉ូតូរងគ្រោះសមត្ថកិច្ចចុះធ្វើការស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយពេលក្រោយ ។

ប្រជាពលរដ្ឋបានលេីកឡេីងថា នៅតាមបណ្ដោយផ្លូវកេីតហេតុខាងលេីនេះតែងតែរថយន្ដធន់ធំជាច្រេីនបេីកឆ្លងកាត់មិនប្រណីដល់អ្នកដែលធ្វេីនៅតាមផ្លូវខាងលើនេះ ជាពិសេសក្មេងៗសិស្សសាលាផងដែរ៕