ការចុះអនុស្សារណៈ(MOU) រវាងវិទ្យាស្ថានពាណិជ្ជកម្មក្រុងសៀងហៃ(SBS) និងសាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា​(CUP)

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP) បានអញ្ជើញចូលរួមជាអធិ​បតី​ភាព ក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា(MOU) រវាងវិទ្យាស្ថានពាណិជ្ជកម្មក្រុង​សៀងហៃ (SBS)និងសាកលវិទ្យា​ល័យ​ចំរើនពហុបច្ចេកវិទ្យា (CUP)។

ពីធីនេះធ្វើឡើងនៅរសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ​២០១៨នេះ ស្ថិតនៅសាកលវិទ្យា​ល័យចំរើនពហុបច្ចេទវិទ្យា (ខាងលិចវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក) អគារ១៥៤ ផ្លូវ​លេខ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជ​ធានីភ្នំពេញ។

ការចុះអនុស្សារណៈនេះ មានការចូលរួមពីតំណាងគ្រឺះស្ថានទាំង ២គឺ់ៈ លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យា​ធិការ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP) និង លោក Prof, Chen Jianfeng, Vice President of SBS ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់ សាស្ត្រាចារ្យ និងបុគ្គលិកនៃគ្រឹះស្ថានឧត្តមសិក្សាទាំង២ ផងដែរ។

គោលបំណងនៃការចុះ(MOU) នេះគឺ ដើម្បីធ្វើការផ្លាស់ប្តូរនៅបទពិសោធន៍រវាងគ្រឹះស្ថានឧត្តមសិក្សាទាំង២ ពង្រឹងនៅឧត្តមភាពនៃគុណភាពសិក្សា ងាយស្រួលដល់សិស្សនិស្សិត ដែលចង់សិក្សាបន្តនៅក្រៅប្រទេស និងការផ្លាស់ប្តូរនៅសាស្ត្រាចារ្យនឹងសាស្ត្រាចារ្យ បុគ្គលិកនឹងបុគ្គលិក សិស្សនិស្សិតនឹងសិស្សនិស្សិត រវាងគ្រឹះស្ថានឧត្តមសិក្សាទាំង២ផងដែរ ជាពិសេសគឺ ពង្រឹងមិត្តភាពឲ្យមានភាពរឹងមាំរវាងរវាងគ្រឹះស្ថានឧត្តមសិក្សាទាំង២ និងរវាងរដ្ឋនឹងរដ្ឋផងដែរ៕