ប្រធានភូ​មិ អ​នុប្រធា​នភូ​មិ និ​ង​សមាជិ​កភូមិ​នៅសា​លាខ​ណ្ឌជ្រោ​យចង្វារ​ ទទួល​បានប័ណ្ណ​មូលនិធិ​សប្បុរ​សធ​ម៌សុ​​ខាភិ​បា​ល​ ពី​បេ​​​ឡា​​ជា​តិរ​​បបស​​ន្តិ​សុ​ខសង្គម​

ភ្នំពេញ៖ ប័ណ្ណ​មូលនិធិស​មធម៌​សុខា​ភិបាល ត្រូ​វបាន​ចែកជូ​នប្រធា​នភូមិ​ អ​នុប្រ​ធានភូមិ​ និងស​មាជិកភូ​មិនៅសា​លាខណ្ឌ​ជ្រោយច​ង្វារ ។​
ការចែកប័ណ្ណមូលនិធិនេះ ប្រារព្ធឡើង ក្រោមអធិបតីភាព លោក ប៉ែន នរៈវុធ នាយករង បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាតំណាងលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិ និង លោក ហ៊ុយ សារុណ អភិបាលរង និងជាតំណាងលោកអភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ។

ពិធីនេះបានរៀបចំឡើង ក្រោយពីទទួលបានទិន្ន័យចុះបញ្ជីការប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ កាលពីពេលថ្មីៗកន្លងទៅនេះ ដោយមានការជំរុញពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់លើបញ្ហាសុខភាពថ្នាក់ដឹកនាំឃុំ/សង្កាត់ នៅទូទាំងប្រទេសប្រមាណជាង ៤៣,០០០នាក់ ដើម្បីទទួលបានសេវាមូលនិធិសមធម៌សុខាភិបាល។

បន្ទាប់ពីទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ អាចទៅទទួលការពិនិត្យ និងព្យាលបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេសដោយឥតបង់ប្រាក់ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ផងដែរ៕