ការបង្កើ​តមូ​លនិធី​ស៊ីក្លូ​ដើ​ម្បីជួ​យទ្រទ្រ​ង់ជីវ​ភាព​ និង​ជួយ​អភិ​​រក្សស៊ី​ក្លូ​

ភ្នំពេញ៖ បើតាម​លទ្ធផល​នៃកិច្ចប្រ​ជុំគ​ណៈរ​ដ្ឋម​ន្រ្តី ​នៅរសៀ​លថ្ងៃទី​១២ ​ខែម​ករា ​ឆ្នាំ២០​១៨ ​សម្តេច​តេជោ​ ហ៊ុ​ន ​សែន​ នា​យក​រដ្ឋម​ន្រ្តីនៃ​កម្ពុជា​ បាន​ប្រកា​សប​ង្កើត ​និង​អនុវ​ត្តមូលនិ​ធិត្រីចក្រយាន (​ស៊ីក្លូ)​ ចា​ប់ពី​ថ្ងៃ​ស្អែក​នេះ​ត​ទៅ។​​

មូលនិធិស៊ីក្លូ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ដើម្បីជួយទ្រទ្រង់ដល់អាជីពធាក់ស៊ីក្លូ។
មូលនិធិនេះ សម្តេចតេជោ ប្រកាសដាក់ថវិកាផ្ទាល់របស់សម្តេចជំហានដំបូងប្រមាណ ១០០លានរៀល ហើយនឹងដាក់ប្រចាំខែប្រមាណ ១០លានរៀលបន្ថែមទៀត។ សម្តេចថែមទាំងបានអំពាវនាវឲ្យសាធារណជន ចូលរួមផ្តល់ថវិកា សម្រាប់ទ្រទ្រង់ដល់មូលនិធិនេះ ផងដែរ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ការបង្កើតមូលនិធិនេះ មិនត្រឹមតែជួយដល់ការរស់នៅរបស់បងប្អូនអ្នកស៊ីក្លូប៉ុណ្ណោះទេ តែក៏ជាការចូលរួមចំណែក ជួយអភិរក្សស៊ីក្លូដែលជាយានអត្តសញ្ញាណរបស់ខ្មែរតាំងពីសម័យបារាំងថែមទៀតផង។

ទាំងអ្នកធាក់ស៊ីក្លូ និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ សុទ្ធតែបង្ហាញការគាំទ្រសម្រាប់ការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន។ បងប្អូនអ្នកធាក់ស៊ីក្លូ បានសម្តែងការរីករាយខ្លាំង ហើយបានហៅចំណាត់ការទាំងអស់នេះ គឺជួយដល់ជីវភាពរបស់គាត់ផង ហើយក៏ជួយឲ្យស៊ីក្លូបន្តមានវត្តមាន នៅក្នុងប្រទេសកម្ពុជាផងដែរ។

បងប្អូនអ្នកធាក់ស៊ីក្លូ កំពុងជួបការលំបាកក្នុងស្នាក់អាស្រ័យពេលរាត្រី ដែលភាគច្រើនដេក តាមសំយ៉ាបផ្ទះគេ ក៏ចង់បានអគារសម្រាប់ស្នាក់ នៅពេលរាត្រីឲ្យបានសមរម្យផងដែរ។

ក្រៅពីបង្កើតមូលនិធិស៊ីក្លូ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ បានប្រកាសអនុញ្ញាតឲ្យបងប្អូន អ្នកប្រកបរបរ ធាក់ស៊ីក្លូទាំងអស់ អាចចូលព្យាបាលជំងឺ និងពិនិត្យជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃថែមទៀត៕