ផ្ទុះអាវុធរវាងប៉ូលិស និងក្រុមគ្រឿងញៀន​ របួសប៉ូលិស​ម្នាក់​ នៅកំពង់ចាម

កំពង់ចាម៖ មានករណីផ្ទុះអាវុធរវាងប៉ូលិសនិងក្រុមជួញដូរគ្រឿងញៀន​ បណ្តាលឱ្យប៉ូលិសម្នាក់រងរបួស​។ ទោះយ៉ាង​ណា​ជន​សង្ស័យ៦នាក់​ ត្រូវបានប៉ូលិសចាប់ខ្លួន។

លោកឧត្តមសេនីយ៍ត្រី ​ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ថ្លែងថា​  អំពីនៅ​ថ្ងៃទី​០៩ ខែមករា នៅចំណុចភូមិ​ដីលើ​ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ កម្លាំង​​ជំនាញចុះធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យអាវុធជាតិផ្ទុះ​ ឃាត់ខ្លួ​ន​ជនសង្ស័យពីរនាក់ ឈ្មោះ ម៉ាន រ៉សាត​ អាយុ៣៩ឆ្នាំ និងឈ្មោះ ម៉ាត់ រ៉សាត ​អាយុ៣៩ឆ្នាំ​ ដកហូតបាន ម្សៅក្រាមពណ៌ស​​ចំនួន​០៥កញ្ចប់ ទូរស័ព្ទដៃមួយគ្រឿង ម៉ូតូពីរគ្រឿង​ ជញ្ជីងអេឡិចត្រូនិច​ ចំនួនមួយគ្រឿង​​ និងឧបករណ៍​សេពមួយសម្រាប់។
កម្លាំងនគរបាល​ជំនាញបានធ្វើការស្រាវជ្រាវ និងបន្តកិច្ចប្រតិបត្តិការ ដោយមានការសម្របសម្រួលពី​ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម សហការជាមួយនគរបាលខេត្តក្រចេះ ​ដើម្បីបន្តកិច្ចប្រតិបត្តិការ​លុះ​មក​ដល់ថ្ងៃទី១១ ខែមករា​ នៅចំណុចភូមិហាន់ជ័យទី៤ ឃុំហាន់ជ័យ ស្រុកឆ្លូង បានធ្វើការឃាត់ខ្លួនសង្ស័យចំនួន​៤​នាក់ទៀត។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនក្រុមគ្រឿងញៀនទាំង៦នាក់នេះ ទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់៕